ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ម​អត់​ប៉ុណ្ណឹង ! លែង​ខ្វល់​រឿង​បែក​កង់ ក្រុមហ៊ុន​មួយ​នេះ​ផលិត​សំបក​កង់​បច្ចេកវិទ្យា​ថ្មី

4 ឆ្នាំ មុន

ជា​ការ​ប្រសើរ​ណាស់ Michelin កំពុង​តែ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​ដោះស្រាយ​បញ្ហា​នេះ ។ Michelin បាន​ណែនាំ​សំបក​កង់​រថយន្ត Michelin Uptis (Short for…

ជា​ការ​ប្រសើរ​ណាស់ Michelin កំពុង​តែ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​ដោះស្រាយ​បញ្ហា​នេះ ។ Michelin បាន​ណែនាំ​សំបក​កង់​រថយន្ត Michelin Uptis (Short for Unique Puncture-Proof Tire System) ដែល​ជា​សំបក​កង់​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ​ដោយ​មិន​ប្រើ​ខ្យល់ និង​មិន​ភ័យ​ព្រួយ​ពី​រឿង​បែក ឬ​ផ្ទុះ​កង់​ឡើយ បើ​ទោះជា​វា​មុត​ដែល​គោល ឬ​មុត​អ្វី​ក៏​ដោយ ។

សារព័ត៌មាន Paultan បានឱ្យ​ដឹង​ថា Michelin និយាយ​ថា​សំបក​កង់ Uptis គឺ​អាច​ទ្រ​ទម្ងន់​រថយន្ត​ដោយ​ប្រើ​សមាសធាតុ​កៅស៊ូ​ដែល​អាច​បត់បែន​បានជា​មួយ​ជ័រ Fibreglass ដែល​ត្រូវ​គ្នា​ជាមួយនឹង​កង់​ប្រពៃណី ។ ហើយ​ដើម្បី​សាកល្បង​វា​ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​នេះ​បាន​កំណត់​យក​ក្រុមហ៊ុន General Motors (GM) ធ្វើ​ជា​ដៃគូ​បច្ចេកទេស​របស់​ខ្លួន និង​បាន​បង្កើត​កិច្ចព្រមព្រៀង​ការ​ស្រាវជ្រាវ​រួម​គ្នា​ដើម្បី​អភិវឌ្ឍ និង​ធ្វើ​ឱ្យ​មាន​សុពលភាព Uptis ។

ក្រុមហ៊ុន GM នឹង​ផ្តួចផ្តើម​ការ​ធ្វើតេស្ត​ពិភពលោក​ពិតប្រាកដ​នៃ Uptis គំរូ​នៅ​ឯក​ង​នាវា​ក្នុង​រដ្ឋ Michigan របស់​ក្រុមហ៊ុន Chevrolet Bolt EVs នៅ​ចុងឆ្នាំ​នេះ ។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​នឹង​ដាក់​បង្ហាញ​សំបក​កង់​រថយន្ត​គ្មាន​ខ្យល់​នៅ​លើ​រថយន្ត​ដឹក​អ្នកដំណើរ​នៅ​ដើមឆ្នាំ ២០២៤ ។

អនុប្រធាន​ជាន់ខ្ពស់​នៃ​អ្នក​ជាវ​សកល និង​សង្វា​ក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន GM លោក Steve Kiefer បាន​ចាត់​ទុក​សំបក​កង់​រថយន្ត​នេះ​ជា «Breakthrough Technology» ។ Uptis ពិតជា​ល្អ​សម្រាប់​ជំរុញ​ឧស្សាហកម្ម​រថយន្ត​ទៅ​ក្នុង​ពេល​អនាគត និង​ជា​ឧទាហរណ៍​ដ៏​ធំ​មួយ​ពី​របៀប​ដែល​អតិថិជន​របស់​យើង​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ពេល​ដែល​យើង​សហការ និង​ច្នៃប្រឌិត​ជាមួយ​ដៃគូ​ផ្គត់ផ្គង់​របស់​យើង ។

នេះ​បើ​យោង​តាម Michelin បានឱ្យ​ដឹង​ថា​មាន​ប្រហែល ២០% នៃ​សំបក​កង់​ដែល​ត្រូវ​បាន​បោះបង់​ចោល​នៅ​ទូ​ទាំង​ពិភពលោក គឺ​ដោយសារ​តែ​ការ​សឹក​រិចរឹល និង​បែក​ធ្លុះធ្លាយ​ស្មើនឹង​ប្រហែល ២០០ លាន​សំបក​កង់​រថយន្ត​ក្នុង​មួយ​ឆ្នាំ​ៗ ។ ការ​ផលិត​សំបក​កង់​រថយន្ត​នេះ​វា​នឹង​កាត់​បន្ថយ​ការ​ចំណាយ​លើ​វត្ថុធាតុដើម និង​ថាមពល ៕

ប្រភព​៖ Paultan , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ