ប្រទេសថៃ ៖ ជាលើកដំបូងក្នុងប្រទេសថៃ ដែលមនុស្សខ្ទើយ៤នាក់ បានក្លាយជាសមាជិកសភា ក្រោយការបោះឆ្នោតសភាកាលពីខែមីនា។ នោះជាការវិវត្តន៍មួយក្នុងព្រះរាជាណាចក្រថៃ ដែលលែងមានការរើសអើងចំពោះសហគមន៍ខ្ទើយ។
កាលពីថ្ងៃទី៥មិថុនាសមាជិកសភាជាខ្ទើយទាំង៤រូប បានចូលរួមបោះឆ្នោតក្នុងសភារួមជាមួយតំណាងរាស្ត្រ៧៤៥រូប ដើម្បីជ្រើសរើសអនាគតនាយករដ្ឋមន្ត្រី។ បេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេ គឺប្រមុខគណបក្សប្រឆាំងFUTURE FORWARD ដែលចាញ់ក្នុងការប្រកួតជាមួយប្រមុខរបបយោធា លោកប្រាយុទ្ធចាន់អូចា។
លោកស្រីTANWARIN SUKKHAPISITអាយុ៤៥ឆ្នាំ ជាសមាជិកាសភាខ្ទើយមួយរូប និមិត្តរូបនៃជំនាន់នយោបាយថ្មី ដែលមានសមាជិកសភាច្រើនរូបជាអ្នករួមភេទដូចគ្នាអះអាងថា ខ្ញុ្ំចូលក្នុងសភាពុំមែនមកធ្វើជាតួរាយរងទេ តែខ្ញុំចង់សរសេរទំព័រប្រវត្តិសាស្ត្រថ្មីរបស់ថៃ។
ពេលខ្ញុំចូលក្នុងសភាស្លៀកពាក់ជានារី ពិតណាស់វាបានបង្កើតជាការជជែកដេញដោលគ្នា ជួនកាលខ្លាំងក្លាទៀតផងតាមបណ្ដាញសង្គម។ នោះជាអ្វីដែលខ្ញុំចង់ឃើញលទ្ធិប្រជាធិបតេយ្យដោយពិតប្រាកដមួយ ដែលកើតមានក្នុងប្រទេសខ្ញុំ។
កើតក្នុងខេត្តក្រីក្រអុីសាន់ លោកស្រីTANWARIN SUKKHAPISITចាប់់ផ្ដើមស្លៀកពាក់បែបស្រីតាំងពីគាត់មានអាយុ១៧ឆ្នាំ ហើយពុំចង់រស់ក្នុងសភាពដូចកង្កែបក្នុងអណ្ដូងឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ