ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីវេលម៉ោងប្រមាណជាង១២អធ្រាត្រចូលថ្ងៃ
ទី៥ មិថុនា កម្លាំងសមត្តកិច្ចនគរបាលខេត្តមណ្ឌលគិរីបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលជាកូនប្រសា ខណៈខឹងប្រពន្ធ តែបានកាប់ទៅឪពុកក្មេកបណ្តាលឱ្យរងរបួស៣ថ្នេរ ។
សេចក្តីរាយការណ៍បន្តថា ជនដៃល់ខាងលើ ឈ្មោះនៅ មេត្តា ភេទប្រុស អាយុ៣០ឆ្នាំ ជាកសិករ រស់នៅ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក បានយកកាំបិតបុ័ងតោកាប់ចំនួន៣កាំបិតទៅលេីឪក្មេកឈ្មោះ រិន ផល អាយុ៥០ឆ្នាំ ដែលរស់នៅជាមួយគ្នា ។ មូលហេតុដែលប្តីប្រពន្ធនេះឈ្លោះគ្នា គេមិនផ្តើមចេញពីរឿងអ្វីនោះទេ ប៉ុន្តែនៅពេលឪក្មេកឡេីងមកឃាត់ពួកគេ ក៏ត្រូវជនសង្ស័យទាញកាំបិតកាប់លើឪពុកក្មេកតែ
ម្តង ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងឃាត់ខ្លួននាំយកកាន់អធិការដ្ឋាននគរបាលស្រុកកោះញែកដេីម្បីចាត់ការបន្ត ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ