ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៤​ខែ​ទុន​វិនិយោគ​វិស័យ​សំណង់​កើន​ជាង ២,៨០០ លាន​ដុល្លារ ក្នុង​នោះ​ទុន​វិនិយោគ​ដោយ​ចិន​នៅ​តែ​ឈានមុខ​គេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ បាន​សម្រេច​អនុម័ត​លើ​គម្រោង​សាងសង់​សំណង់ នៅ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ២,៨០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ចំនួន​ទឹកប្រាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ បាន​សម្រេច​អនុម័ត​លើ​គម្រោង​សាងសង់​សំណង់ នៅ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ២,៨០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ចំនួន​ទឹកប្រាក់ ៣៦៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញផ្សាយ​ថ្មី​ៗ​នេះ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា គម្រោង​វិនិយោគ​នៅ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ នៅ​ក្នុង​វិស័យ​សំណង់​នានា ដូច​ជា អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ខុន​ដូ អគារ​ការិយាល័យ សណ្ឋាគារ បុរី​លំនៅ​ដ្ឋា​ន និង​សំណង់​រោងចក្រ ជាដើម ត្រូវ​បាន​អនុម័ត​ដោយ​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ សរុប​រហូត​ដល់ ២,៧៤២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ចំនួន​ទឹកប្រាក់ ៣៦៧​លាន​ដុល្លារ​សហរដ្ឋអា​មេ​រិ​ក​។

នៅ​ក្នុង​ចំណោម​នៃ​ការ​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​បរទេស នៅ​ក្នុង​ទំហំ​ទឹកប្រាក់​ខាងលើ​នេះ វិនិយោគិន​ចិន​បាន​ឈានមុខ​គេ​ជាមួយ​ការ​បោះទុន​សរុប​ប្រមាណ​៣១៥​លាន​ដុល្លារ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​នានា​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ត្រឹម​ជាង​៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក​តែ​ប៉ុណ្ណោះ ។ ដោយឡែក​សម្រាប់​ក្រុមហ៊ុន​សំណង់​កំពុង​តែ​ដំណើរការ​នៅ​កម្ពុជា ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មាន​ដូច​ជា ក្រុមហ៊ុន​សំណង់​ចិន​មាន​ចំនួន​២២៦ ក្រុមហ៊ុន​វៀតណាម​មាន​ចំនួន​២៦ ក្រុមហ៊ុន​ថៃ​មាន​ចំនួន​១៤ ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​មាន​ចំនួន​១២ ក្រុមហ៊ុន​សិង្ហ​បុរី​មាន​ចំនួន​៦ ក្រុមហ៊ុន​ឥណ្ឌូ​នេ​ស៊ី​មាន​ចំនួន​២ និង​ក្រុមហ៊ុន​ហ្វី​លី​ពី​ន​មាន​ចំនួន​១​។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល ។

លោក James Hodge នាយករង​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា «​រហូត​មក​ដល់​ពេល​នេះ យើង​នៅ​តែ​បន្ត​មើលឃើញ​ការ​លក់​ល្អ ក្នុង​គម្រោង​ជា​ច្រើន និង​ការ​លក់​គម្រោង ដែល​ទើប​ចាប់ផ្តើម​បាន​កំណត់​គោលដៅ​បាន​យ៉ាង​ល្អ​» ។ លោក​បាន​ថ្លែងប្រាប់​ បន្ត​ទៀត​ថា មិន​មាន​សកម្មភាព​ធ្លាក់​ចុះ​គួរ​អោយ​កត់សម្គាល់ ចាប់តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ដោយសារ​តែ​ជំហរ​ទីផ្សារ នៅ​តែ​មាន​ច្រើន​ដែល​វា​ស្ថិត​នៅ​ចំណុច​ល្អ​ដូច​កាលពីមុន​។
ជាមួយនឹង​កំណើន​វិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ពី​បណ្តា​ក្រុមហ៊ុន​បរទេស ជា​ពិសេស​វិនិយោគិន​ចិន​ក៏​បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​ទៅ​លើ​លំហូរ​ចូល​ដោយ​ខុសច្បាប់​នូវ​ជនជាតិ​ចិន​ជា​ច្រើន ចូល​មក​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ការដ្ឋាន​សំណង់​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​-​ក្រុង​មួយ​ចំនួន​ទៀត ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ