អាមេរិកនឹងប្រើគ្រប់ធនធានប្រឆាំងអុីរ៉ង់
សហរដ្ឋអាមេរិក ៖ ទូរទស្សន៍SKY NEWS ARABIAរាយការណ៍ថា នាយសេនាធិការកងទ័ពអាមេរិក ឧត្ដមសេនីយKENNETH MCKENZIE ថ្លែងកាលពីថ្ងៃទី២៧មេសាថា សហរដ្ឋអាមេរិកនឹងប្រើរាល់ធនធានដែលចាំបាច់…
សហរដ្ឋអាមេរិក ៖ ទូរទស្សន៍SKY NEWS ARABIAរាយការណ៍ថា នាយសេនាធិការកងទ័ពអាមេរិក ឧត្ដមសេនីយKENNETH MCKENZIE ថ្លែងកាលពីថ្ងៃទី២៧មេសាថា សហរដ្ឋអាមេរិកនឹងប្រើរាល់ធនធានដែលចាំបាច់…
សហរដ្ឋអាមេរិក ៖ ទូរទស្សន៍SKY NEWS ARABIAរាយការណ៍ថា នាយសេនាធិការកងទ័ពអាមេរិក ឧត្ដមសេនីយKENNETH MCKENZIE ថ្លែងកាលពីថ្ងៃទី២៧មេសាថា សហរដ្ឋអាមេរិកនឹងប្រើរាល់ធនធានដែលចាំបាច់ ដើម្បីប្រឆាំងនឹងរាល់សកម្មភាពគ្រោះថ្នាក់របស់អុីរ៉ង់។
ពេលមកបំពេញទស្សនកិច្ចមួយនៅតំបន់ឈូងសមុទ្រពែរ្ស៍ ឧត្ដមសេនីយរូបនោះនិយាយថា យើងនឹងបន្តចាប់ដៃជាមួយបណ្ដាដៃគូនិងមិត្តរបស់យើងក្នុងតំបន់ ដើម្បីធានាថាយើងអាចបំពេញមូលហេតុរួម ប្រឆាំងការគំរាមកំហែងរបស់អុីរ៉ង់។ ខ្ញុំជឿថាយើងមានបណ្ដាធនធានចាំបាច់ ដើម្បីរារាំងអុីរ៉ង់កុំឲ្យចាត់វិធានការនានាដែលមានគ្រោះថ្នាក់។ យើងនឹងអាចឆ្លើយតបដោយប្រសិទ្ធភាព។
ភាពតានតឹងរវាងក្រុងវ៉ាសិុនតោននិងក្រុងតេហេរ៉ង់មានការកើនឡើង ជាមួយការសម្រេចរបស់លោកដូណាល់ត្រាំដកខ្លួនថយ កាលពីខែឧសភាកន្លងទៅពីកិច្ចព្រមព្រៀងស្ដីពីនុយក្លេអ៊ែរអុីរ៉ង់ ហើយចាត់បណ្ដាវិធានការដាក់ទណ្ឌកម្មប្រឆាំងប្រទេសនោះ ពិសេសរាំងខ្ទប់ការនាំចេញប្រេង ព្រមទាំងបញ្ចូលកងឆ្មាំបដិវត្តន៍អុីរ៉ង់ ទៅក្នុងបញ្ជីនៃអង្គការភេរវកម្មបរទេស។
ចំណែករដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកJAVAD ZARIFគ្រោងមកបំពេញទស្សនកិច្ចមួយ នៅកូរ៉េខាងជើង។ អុីរ៉ង់និងកូរ៉េខាងជើងជាប្រទេសដែលរងទណ្ឌកម្មរបស់អាមេរិកដូចគ្នា ដោយសារតែកម្មវិធីនុយក្លេអ៊ែរនិងបាលីស្ទិករបស់ពួកគេ៕
ចែករំលែកព័តមាននេះ