រាជធានីភ្នំពេញ ៖ ជញ្ជាំងស្មាតបតបិទបាំងបង្កាន់ដៃដែក និងខ្សែភ្លើងស្ពានអាកាសថ្មើរ ជើងសម្រាប់អ្នកដើរឆ្លងកាត់ ផ្លូវជាតិលេខ៤ ខាងលិចទល់មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់វាយបំផ្លិចបំផ្លាញ បណ្ដាលឲ្យរងការខូចខាតបែកបាក់ខ្ទេចខ្ទីរ ដោយមិនដឹងថា ជនដៃដល់ខឹងរឿងអ្វីឡើយ ។
ដោយប្រជាពលរដ្ឋដែលដើរឆ្លងផ្លូវតាមនោះបានប្រទះឃើញជញ្ជាំងស្ពាននោះខូចខាតច្រើនថ្ងៃកន្លងមកហើយ និងបានធ្វើឲ្យពួកគាត់មានការហួសចិត្តយ៉ាងខ្លាំង និងបានចាត់ទុកថា អ្នកបំផ្លាញ គឺជាជនចង្រៃបំផុត ព្រមទាំបានសំណូមពរសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយវែកមុខជនអគតិ ដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ផង ។ អ្នកភូមិជម្ពូវ័នបាននិយាយថា ស្ពានអាកាសថ្មើរជើងនោះមាន២ខ្សែ គឺ១ខ្សែ ស្ថិតនៅខាងលិចចំមុខផ្សារជម្ពូវ័ន និងមុខសាកាបឋមសិក្សាជម្ពូវ័ន ចំណែល១ខ្សែទៀត ស្ថិតនៅមុខអនុវិទ្យាល័យ និងវិទ្យាល័យជម្ពូវ័ន ហើយត្រូវបានស្ថាបនាឡើងកាលពីអំឡុងចុងឆ្នាំ២០១៦ កន្លងទៅនេះដោយមន្ទីរសាធារណៈការរាជធានីភ្នំពេញ ។
គោលដៅ ដើម្បីដាក់បម្រើដល់អ្នកដំណើរថ្មើជើងឡើងឆ្លងកាត់ផ្លូវជាតិលេខ៤ បញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ ជាពិសេសសម្ដៅទៅដល់បញ្ហាសំខាន់បំផុតមួយទៀត គឺបញ្ចៀសមិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដើរឆ្លងផ្លូវ ក្នុងនោះអ្នកចេញចូលផ្សារជម្ពូវ័ន និងសិស្សសាលាទាំងថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ និងថ្នាក់បឋមសិក្សាផងដែរ ។ ប្រភដដែលបានបន្តថា ការសាងសង់ធ្វើឡើងយ៉ាងរឹងមាំមុនដំបូងមិនមានការបិទបាំងជញ្ជាំងនោះទេ មានតែបង្កាន់ដៃដែកធម្មតាប៉ុណ្ណោះលុះក្រោយមកមានការអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមួយដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទើបមានការបិទបាំងបង្កាន់ដៃដែកដោយផ្ទាំងស្មាតបត ។
មិនតែប៉ុណ្ណោះក៏មានបំពាក់ភ្លើងបំភ្លឺត្រឹមត្រូវផងដែរ ដោយឡែកការធ្វើជញ្ជាំងស្មាតបតបិទបង្កាន់ដៃពីខាងក្នុងជាការលម្អស្ពាន និងដើម្បីជាការបិទបាំងខ្សែភ្លើង និងឆ្អឹងដែកកុំឲ្យមើលទៅមានភាពរញ៉េរញ៉ៃផងដែរ ។ ជាងនេះទៀតថ្វីដ្បិតតែមនុស្សមួយចំនួនតូចនៅតែមិនព្រមឡើងដើរឆ្លងស្ពាន ព្រោះតែខ្ជិលឡើងសុខចិត្តដើរឆ្លងខាងក្រោមប្រឈម និងគ្រោះថ្នាក់គ្រប់ពេលក្ដី ប៉ុន្តែក៏មានមនុស្សជាច្រើនបានប្រើប្រាស់ស្ពាននេះដោយបានឡើងដើរឆ្លងស្ពានទៅមកជាបន្តបន្ទាប់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ។ គិតរហូតមកទល់ និងពេលនេះស្ពានខាងលើមានអាយុកាលប្រមាណជាង៣ឆ្នាំហើយ បែរជាពេលនេះត្រូវជនមិនស្គាល់មុខធ្វើសកម្មភាពវាយបំផ្លាញជញ្ជាំងខូចខ្ទេចខ្ទីរបែបនេះ ។
ប្រភខាងលើបានបន្តថា ពួកគាត់មិនបានដឹងថា ការវាយបំផ្លាះបង្កាន់ដៃស្ពាននេះ កើតឡើងតាំងពីពេលណាឡើយ ប៉ុន្តែនៅពេលថ្មីៗនេះ ខណៈដែលគេដើរឆ្លង ស្រាប់តែឃើញបែកបាក់ធ្លុះធ្លាយខ្ទេចខ្ទីរទៅហើយ ម្យ៉ាងទៀតនោះត្រូវបានក្រុមក្មេងហិតកាវយកធ្វើជាទីជម្រក ហើយមិនដឹងថា សកម្មភាពបំផ្លាញនេះមានជាប់ពាក់ព័ន្ធជាមួយពួកគេដែរ ឬអត់ឡើយ ។
រីឯបញ្ហាមួយទៀតក្រុមជនដៃដល់បានទាញផ្ដាច់ខ្សែភ្លើង បណ្ដាលឲ្យដាច់យ៉ារញ៉េរញៃដែលជាក្ដីបារម្ភចំពោះសុវត្ថិភាពអ្នកដើរឆ្លងកាត់ផងដែរ បើគ្មានការជួសជុលឡើងវិញទេ នៅពេលមានភ្លៀងធ្លាក់ និងឆ្លងចរន្តឆក់អ្នកដើរលើនោះមិនខានឡើយ ដូច្នេះពួកគាត់សំណូមពេរឲ្យមានការជួសជុលឡើងវិញជាបន្ទាន់ផង៕
ចែករំលែកព័តមាននេះ