ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ និង​ចិន​ខិត​ទៅ​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន លោក ​LARRY KUDLOW​ ថ្លែង​កាលពី​ថ្ងៃ​ទី​៣​ មេ​សា​ថា ការ​ចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន មានការ​រីក​ចម្រើន​កាលពី​ស​ប្ដា​ហ៍​មុន…

សហរដ្ឋអាមេរិក​-​ចិន ៖ ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន លោក ​LARRY KUDLOW​ ថ្លែង​កាលពី​ថ្ងៃ​ទី​៣​ មេ​សា​ថា ការ​ចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន មានការ​រីក​ចម្រើន​កាលពី​ស​ប្ដា​ហ៍​មុន ហើយ​ភាគី​ទាំង​២​ចង់​ផ្ដោត​នា​ស​ប្ដា​ហ៍​នេះ​លើ​ការ​ខ្វែងគំនិត​គ្នា​នានា​។

ការ​ចរចា​បាន​បន្ត​នៅ​ក្រុង​វ៉ា​ស៊ិន​តោន រវាង​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក​ROBERT LIGHTHIZER​ និង​រដ្ឋមន្ត្រី​រតនាគារ លោក​STEVEN MNUCHIN ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន លោក​LIU HE​និង​បណ្ដា​តំណាង ដែល​នឹង​ស្ថិត​នៅ​រយៈពេល​៣​ថ្ងៃ​ក្នុង​ទីក្រុង​វ៉ា​ស៊ិ​ន​តោន ហើយ​ការ​ស្នាក់​អាស្រ័យ​របស់​ពួក​គេ​អាច​ពន្យារពេល​។

យោង​តាម​លោក​LARRY KUDLOW​ថា យើង​បាន​លើក​ពី​បញ្ហា​ទាំងឡាយ​ដែល​ពុំ​ធ្លាប់​លើក​ទាល់តែ​សោះ ក្នុង​នោះ​មាន​បញ្ហា​នៃ​ការ​បង្ខំ​។ លោក​អះអាង​ពី​ការ​រីក​ចម្រើន​ជា​ពិសេស​រឿង​លួច​កម្មសិទ្ធិបញ្ញា ការ​ផ្ទេរ​ដោយ​បង្ខំ​នៃ​បច្ចេកវិទ្យា ការ​លួច​ព័ត៌មានវិទ្យា របាំង​ពន្ធ​និង​ពុំ​មែន​ពន្ធ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​វត្ថុ​ធាតុ​ដើម​។ សរុប​មានការ​រីក​ចម្រើន​គ្រប់យ៉ាង​ប៉ុន្តែ​យើង​នៅ​ពុំ​ទាន់ ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​នៅឡើយ​។ យើង​សង្ឃឹមថានឹង​មានការ​ខិតចូល​ជិត​គ្នា​ក្នុង​ស​ប្ដា​ហ៍​នេះ​។ ចិន​ទទួលស្គាល់​ថា​មាន​បញ្ហា​ទាំងនោះ​ជា​លើក​ដំបូង​។

ដើម្បី​ធ្វើការ​គាបសង្កត់​លើ​ក្រុង​ប៉េ​កាំ​ង ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​បាន​សម្រេច​កាលពី​ឆ្នាំទៅ​មិ​ញ ដំឡើង​ពន្ធគយ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា​២៥០​ពាន់​លាន​ដុល្លារ លើ​បណ្ដា​ផលិតផល​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ