អ្នកនាំពាក្យCPP ៖ ក្រុមកឹម សុខា និងកូនស្រីលោកកឹម សុខា គួរប្រញាប់សុំសិទ្ធធ្វើនយោបាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា ក្រុមកឹម សុខានិយម ពិសេសកូនស្រីលោកកឹម សុខា…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា ក្រុមកឹម សុខានិយម ពិសេសកូនស្រីលោកកឹម សុខា…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា ក្រុមកឹម សុខានិយម ពិសេសកូនស្រីលោកកឹម សុខា គួរប្រញាប់សុំសិទ្ធិធ្វើនយោបាយ ។ លោកសុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី០៥ មីនា ឆ្នាំ២០១៩ថា ទោះបីទណ្ឌិតរត់ចោលស្រុកនិយាយថា សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយយ៉ាងណាក៏ដោយក៏ទណ្ឌិតរត់ចោលស្រុក នៅតែរិះរកគ្រប់វិធី ដើម្បីជាន់ពន្លិច កឹម សុខាដដែលដូចដែលបានធ្វើកន្លងទៅ ។
លោកបានបញ្ជាក់ថា«ពេលនេះជាឱកាសមាសឱកាសពេជ្រសម្រាប់ក្រុមកឹម សុខានិយម ជាពិសេសកូនស្រីកឹម សុខានិយម មិនគួរនៅបង្អែរបង្អង់តទៅទៀតទេ សុំសិទ្ធិនយោបាយ ។ បើនៅតែអល់អែករង់ចាំមើលសភាពកាណ៍ដោយអូសបន្លាយពេលនឹងនាំឲ្យខាតប្រយោជន៍ជាមិនខាន» ។ លោកបន្តថា ដូច្នេះបើដឹងល្បិចកលពិសពុលរបស់ទណ្ឌិតរត់ចោលស្រុក ហើយ គួរគប្បីរួសរាន់បង្ហាញឲ្យឃើញសកម្មភាពប្រតិកម្មប្រឆាំងនឹងក្រុមទណ្ឌិតរត់ចោលស្រុកឲ្យបានឆាប់រហ័ស ដើម្បីផលប្រយោជន៍កឹម សុខា និងក្រុមកឹម សុខានិយម ។
អ្នកនាំពាក្យដដែលបានបន្តថា គ្មានអ្វីពិបាកដែលធ្វើមិនកើតទេ។ គ្រាន់តែបង្ហាញជំហរការពារផលប្រយោជន៍កម្មករនិយោជិត និងប្រជាជនកម្ពុជាដែលពួកទណ្ឌិតរត់ចោលស្រុកនិយមបាន និងកំពុងធ្វើចង់ឲ្យព្យួរប្រព័ន្ធ EBA និងGSP ស្នើរកុំឲ្សសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកវាយបំបែកឆ្នាំងបាយកម្មករ និយោជិត និងប្រជាជនកម្ពុជាទៅជាការស្រេច ដែលអាចនឹងមានសភាពការណ៍នយោបាយថ្មីអំណោយផលសម្រាប់កឹម សុខា និងក្រុមកឹម សុខានិយម ។
លោកគូសបញ្ជាក់ទៀតថា«សូមក្រុមកឹម សុខានិយមកុំកាប់បំពង់រង់ចាំទឹកភ្លៀងនៅខែប្រាំងឲ្យសោះ ។ បើមិនលើកទំនប់ ជីកប្រឡាយទេនឹងអត់មានទឹកធ្វើស្រែទេសូមជ្រាប» ៕
ចែករំលែកព័តមាននេះ