រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេសស្រវឹងស្រា ហើយអត់ចង់គិតលុយអោយម្ចាស់ហាងក៏ដើរចេញមកក្រៅមេការស្រីមកតាមទារលុយបានវ៉ៃ២ទៅ៣ដៃ បណ្តាលអោយរងរបួសស្រាលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីទាបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៣៦កែងផ្លូវ១៣ នៅចំណុចម្តុំផ្សារកណ្តាលបារបារាំងច្រើនស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិបរទេសមិនស្គាល់អត្តសញ្ញាណ វ័យជាង៥០ឆ្នាំ បានចូលទៅផឹកនឹងរាំលេង នៅហាងបាត់តាផ្លាយ លុះពេលដែលគាត់ស្រវឹងស្រាក៏ស្រាប់តែគាត់រករឿងគេ និងអត់ចង់គិតលុយអោយថ្លៃស្រា រួចអុកឡុកគេទៀត ខណៈពេលដែលគាត់ដើរចេញមកក្រៅមេការម្ចាស់ហាងរត់ចេញមកតាម រួចអោយគាត់គិតលុយ ក៏ស្រាប់តែជនជាតិបរទេសនោះវ៉ៃទៅលើគាត់២ទៅ៣ដៃ បណ្តាលអោយរងរបួសតិចតួច ចំណែកឯជនជាតិបរទេសនោះមានការប្រតាយប្រតប់ទើបធ្វើអោយរហែកអាវ ប្រជាពលរដ្ឋនៅម្តុំនោះបាននិយាយថា ស្រីៗនឹងនារីភេទទី៣ដែលធ្វើការនៅផ្លូវ១៣៦នោះ គឺរញ៉េរញៃពេញតែពេញផ្លូវ ដែលមានរឿងហេតុម្តងៗគឺនាំគ្នាព្រួតធ្វើបាបជនជាតិបរទេសណាស់ ។
ក្រោយពេលកើតហេតុជនជាតិបរទេសុខចិត្តសងថ្លៃជំងឺចិត្តចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ