ក្រុមហ៊ុន Bentley មានរយៈពេល១២ខែ ឬ ច្រើនជាងនេះ ដែលត្រូវបានពិពណ៌នាដោយនាយកប្រតិបត្តិក្រុមហ៊ុន Adrian Hallmark ថាជាពេលក្នុងការវាយជម្នះឧបសគ្គ ដែលនឹងអាចឱ្យក្រុមហ៊ុននេះខាតបង់មិនតិចលុយឡើយ ។ សំណាងល្អដែរគេក៏បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផ្សេងៗទៀតជាមួយនឹងគម្រោងផលិតរថយន្តប្រណិតប្រើប្រាស់អគ្គិសនី និង រថយន្តម៉ូដែលថ្មីៗទៀត។
អ្វីដែលគួរតែចោទជាសំនួរគឺថាតើក្រុមហ៊ុននេះនឹងកំណត់រថយន្តអគ្គិសនីនោះជារថយន្តប្រភេទអ្វី0x017d7 តើវាជាប្រភេទ SUV (ដូច Lexus LX570) ឬ Sedan (ដូច Camry) ឬ Crossover (ដូច Lexus RX300) ឬ Hatchback (ដូច Prius)?
តាមប្រភពព័ត៌មាន Autocar បានឱ្យដឹងថា គេនៅមិនទាន់បានកំណត់ឱ្យច្បាស់នៅឡើយទេ ។តែបើតាមពាក្យក្រៅផ្លូវការ លឺគេថាវានឹងជាប្រភេទ SUV តូចជាង Bentley Bentayga បន្តិច ។
ការលើកឡើងមកថាវាអាចជាប្រភេទ SUV ខ្នាតតូច គឺដូចជាសមម្យ៉ាងដែរ ។ វាអាចដោយសារតែ Bentley មានក្រុមហ៊ុនមេជា Volkswagen Group ដែលក្នុងនោះក៏មាន Audi ផងដែរ ។ គេអាចប្រើប្រាស់គម្រូរបស់រថយន្ត Audi EV-Q-4 ដែលនឹងចេញម៉ូដនៅពេលខាងមុខ។ម្យ៉ាងវិញទៀត ការចេញម៉ូដជាប្រភេទ Crossover អាចជាអ្វីដែលគ្រប់គ្នាឃើញឡើងស៊ាំភ្នែកអស់ហើយ ។
Bentleyក៏អាចជ្រើសរើសយកជម្រើសទៅបំពាក់ម៉ាស៊ីនអគ្គិសនីលើរថយន្តដែលមានស្រាប់របស់ខ្លួនក៏បានដែរ។វាអាចជារថយន្ត Continental GT ដែលមានម៉ាស៊ីនប្រើប្រាស់អគ្គិសនីជាដើម ។
ម្យ៉ាងវិញទៀត Bentley ក៏អាចយកគំរូតាមរថយន្ត Porsche Taycan និង Audie-tron GT ក៏បាន ដែលសុទ្ធតែជារថយន្តអគ្គិសនី។ ជម្រើសមួយទៀតគឺ គេអាចបង្កើតម៉ូដែលថ្មីមួយដែលមានរាងសិចស៊ី ជាមួយនឹងទ្វារបួន ប្រភេទ Coupe ក៏បានដែរ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Bentley នឹងត្រូវធ្វើយ៉ាងដើម្បីសម្រេចចិត្តឱ្យលឿនព្រោះតែគេគ្រោងនឹងចេញលក់រថយន្តអគ្គិសនីឱ្យបានមុនឆ្នាំ២០២៥ ៕
ប្រភព ៖ Car Buzz
ចែករំលែកព័តមាននេះ