ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថា​៖ អ្នក​គ្មាន​សារធាតុ​ញៀន​និង​មិន​ពាក់ព័ន្ធ​​ចែកចាយ​ អាច​ត្រូវ​ដោះ​​លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ជាង​៣០០​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ គេ​នៅ​មិន​ទាន់​ដឹង​ពី​សមាស​ភាព​របស់​ពួក​គេ​ទេ​​ថា តើ​ជា​យុវជន​បែប​ណា​ឱ្យ​ប្រាកដ គ្រាន់តែ​អាច​កត់​សម្គាល់ថា ភាគច្រើន​ជា​ក្មេង​ជំទង់ មាន​ប្រុស​មាន​ស្រី និង​ខ្លះ​ជា​សិស្សសាលា​ផង​ដែរ ។ ក្រុម​គ្រួសារ​របស់​ជនសង្ស័យ​​ជា​ច្រើន​នាក់…

ជនសង្ស័យ​ជាង​៣០០​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ គេ​នៅ​មិន​ទាន់​ដឹង​ពី​សមាស​ភាព​របស់​ពួក​គេ​ទេ​​ថា តើ​ជា​យុវជន​បែប​ណា​ឱ្យ​ប្រាកដ គ្រាន់តែ​អាច​កត់​សម្គាល់ថា ភាគច្រើន​ជា​ក្មេង​ជំទង់ មាន​ប្រុស​មាន​ស្រី និង​ខ្លះ​ជា​សិស្សសាលា​ផង​ដែរ ។

ក្រុម​គ្រួសារ​របស់​ជនសង្ស័យ​​ជា​ច្រើន​នាក់ ដែល​នាំ​គ្នា​មក​អង្គុយ​រង់ចាំ​កូន-ប្រុស-​ស្រី ​នៅ​ក្រៅរបង​ស្នង​ការដ្ឋាន​នគរបាល​រាជធានី ខ្លះ​អះអាង​ថា កូនប្រុស​-ស្រី​វ័យ​ជំទង់​របស់​ពួក​គេ ទើបតែ​ចូល​លេង​ក្នុង​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ ជា​លើក​ទី​១ និង​គ្មាន​ការ​សេព​សារធាតុ​ញៀន​ទេ ។

ស្ត្រី​ជា​ម្តាយ​ម្នាក់​និយាយ​ថា «​ខ្ញុំ​ភ័យ ខ្ញុំ​ស្លុត ខ្ញុំ​គ្មាន​កម្លាំង​ទេ ពេល​ដឹង​ថា ​កូន​ត្រូវ​ប៉ូលិស​ចាប់ ។ កូន​ខ្ញុំ​មិន​ដែល​អុ​ី​ចឹ​ង មិន​ជក់​គ្រឿងញៀន ។ សុំ​ខ្ញុំ​មក​ធ្វើ​ខួបកំណើត​ទេ ។ ខ្ញុំ​ថា ខួបកំណើត​ហើយ ​មក​ផ្ទះ​ណា​កូន ។ តែ​ប៉ុណ្ណឹង​ទេ កូន​ខ្ញុំ​មិន​ដែល​អុ​ី​ចឹ​ង​ទេ ។ ខ្ញុំ​យំ ខ្ញុំ​ភ័យ ។ តែ​គាត់​ថា ​គាំទ្រ​បិទ​អា​រ៉ក់​ហ្នឹង បើ​នៅ​តែ​បើក ក្មេង​នៅ​តែ​ខូច​អុ​ី​ចឹ​ង​» ​។

សមត្ថកិច្ច​មួយ​រូប​ថា គង់តែ​ដោះ​លែង​ទេ បើ​មិន​មាន​ផ្ទុក​សារធាតុ​ញៀន និង​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចែកចាយ​គ្រឿងញៀន ។

អត្ថបទសរសេរ ដោយ