ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​គំរាម​តម្រង់​មី​ស៊ី​ល​ទៅ​បណ្ដា​ប្រទេស​

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​ថ្លែង​ថា រុ​ស្ស៊ី​នឹង​តបត​វិញ ចំពោះ​​រាល់​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​នុយក្លេអ៊ែរ រយៈ​មធ្យម​អា​មេ​រិ​ក​នៅ​អឺរ៉ុប ដោយ​តម្រង់​មី​ស៊ី​ល​របស់​ខ្លួន ទៅ​រក​បណ្ដា​ប្រទេស​ដាក់​ពង្រាយ​មី​ស៊ី​ល​អា​មេ​រិ​ក​ទាំងនោះ ព្រមទាំង​តម្រង់​ទៅ​រក​អា​មេ​រិ​ក​ផង​ដែរ​។…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​ថ្លែង​ថា រុ​ស្ស៊ី​នឹង​តបត​វិញ ចំពោះ​​រាល់​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​នុយក្លេអ៊ែរ រយៈ​មធ្យម​អា​មេ​រិ​ក​នៅ​អឺរ៉ុប ដោយ​តម្រង់​មី​ស៊ី​ល​របស់​ខ្លួន ទៅ​រក​បណ្ដា​ប្រទេស​ដាក់​ពង្រាយ​មី​ស៊ី​ល​អា​មេ​រិ​ក​ទាំងនោះ ព្រមទាំង​តម្រង់​ទៅ​រក​អា​មេ​រិ​ក​ផង​ដែរ​។

ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​លោក​ក្នុង​សភា​ឌូ​ម៉ា លោកពូ​ទី​ន​និយាយ​ថា ប្រទេស​របស់​លោក នឹង​ពុំ​ធ្វើ​មុន សម្រាប់​ការ​ដាក់​ពង្រាយ​បណ្ដា​មី​ស៊ី​ល ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ដកខ្លួន​ថយ​របស់​អា​មេ​រិ​ក ចេញពី​សន្ធិសញ្ញា​ស្ដី​ពី​កម្លាំង​នុយក្លេអ៊ែរ​រយៈ​មធ្យម​INF ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៨៧​ឡើយ​។

ប្រធានាធិបតី​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ប្រតិកម្ម​របស់​រុ​ស្ស៊ី ចំពោះ​រាល់​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​នុយក្លេអ៊ែរ នឹង​ជា​ប្រតិកម្ម​ម៉ឺ​ង​ម៉ាត់​បំផុត​និង​ថា​ក្រុង​វ៉ា​ស៊ិ​ន​តោន ត្រូវ​ធ្វើការ​ពិចារណា​លើ​បណ្ដា​ផលវិបាក​នៃ​សេច​ក្ដី​សម្រេច​ចិត្ត​របស់​ខ្លួន​។

ក្រោម​ការ​ទះដៃ​កងរំពង​ក្នុង​សភា លោកពូ​ទី​ន​បន្ត​ថា ពួក​អា​មេ​រិ​ក​ពិតជា​មាន​សិទ្ធិ​ក្នុង​ការ​គិត​យ៉ាងម៉េច​តាម​ពួក​គេ​ចង់​។ ប៉ុន្តែ​ពួក​គេ​មាន​គិត​ថា​តើ​នឹង​មាន​អ្វី្វ​កើតឡើង​ទេ? ខ្ញុំ​យល់​ថា​ពួក​គេ​ពិតជា​គិត​។ ពេល​ពួក​គេ​ដឹង​ថា​បណ្ដា​ប្រព័ន្ធ​គ្រឿង​សព្វាវុធ​ដែល​យើង​កំពុង​ផលិត តើ​ក្នុង​សង្វា​ក់​បែប​ណា​ដែរ​។ ប្រសិនបើ​អា​មេ​រិ​ក​ដាក់​ពង្រាយ​បណ្ដា​មី​ស៊ី​ល​នៅ​អឺរ៉ុប នោះ​រុ​ស្ស៊ី​ក៏​នឹង​ត្រូវ​តែ​ផលិត​និង​អភិវឌ្ឍន៍​បណ្ដា​គ្រឿង​សព្វាវុធ​របស់​ខ្លួន ដែល​អាច​ប្រើប្រាស់​ពុំ​ត្រឹមតែ​ប្រឆាំង​បណ្ដា​ដែនដី ដែល​ជា​ប្រភព​នៃ​ការ​គំរាមកំហែង​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រឆាំង​បណ្ដា​ដែនដី​ដែល​ជាទី​តាំង​នៃ​ការ​សម្រេចចិត្ត​ទៀត​ផង​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ ប្រកាស​កាលពី​២​ស​ប្ដា​ហ៍​មុន​ថា រុ​ស្ស៊ី​នឹង​បំពាក់​នា​ឆ្នាំ​២០២១ បណ្ដា​មី​ស៊ី​ល​រយៈ​មធ្យម​ថ្មី​ៗ​។ ការ​ប្រកាស​នោះ​ធ្វើ​ឡើង ក្រោយ​ការ​សម្រេច​របស់​លោក​ត្រាំ ពី​ការ​ដកខ្លួន​ថយ​របស់​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​៦​ខែ​ទៀត ពី​សន្ធិសញ្ញា​INF​។ ក្រុង​វ៉ា​ស៊ិ​ន​តោន​លើក​ហេតុផល ពី​ការ​សម្រេច​របស់​ខ្លួន​នោះ​ដោយ​ចោទប្រកាន់​រុ​ស្ស៊ី​ថា រំលោភ​បំពាន​សន្ធិសញ្ញា​INF​ព្រោះ​ផលិត​មី​សី​ុ​ល​ថ្មី NOVATOR 9M729​។ លោកពូ​ទី​ន​មាន​ប្រតិកម្ម​តប​វិញ​ដោយ​ថ្លែង​ថា ក្រុង​មូ​ស្គូ​ក៏​ត្រូវ​ដកខ្លួន​ថយ​ចេញពី​កិច្ចព្រមព្រៀង​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ