ប្រទេសតួកគី ៖ វិមានប្រធានាធិបតីតួកគី កាលពីថ្ងៃទី៩កុម្ភៈ បានផ្សាយរូបភាពបង្ហាញប្រធានាធិបតីតួកគី លោករីស៊ីបតៃយីបអ័រដូហ្គាន ចូលរួមសែងមឈូសសពជនរងគ្រោះ ដែលស្លាប់ក្នុងការបាក់អគារកម្ពស់៨ជាន់មួយនៅក្រុងអីុស្ត្ង់ប៊ុល កាលពីថ្ងៃទី៦តុលាកន្លងទៅនេះ ដោយតុល្យការចុងក្រោយប្រកាសនាថ្ងៃទី៩កុម្ភៈ រៀបរាប់ពីអ្នកស្លាប់ឡើងដល់២១នាក់។
ថ្លែងទៅកាន់សារព័ត៌មាន ក្រោយពីលោកចុះទៅកាន់កន្លែងអគារបាក់ ដែលប្រតិបត្តិការជួយសង្គ្រោះនៅបន្ត ប្រមុខរដ្ឋតួកគីគូសបញ្ជាក់ថា យើងមានមេរៀនជាច្រើនពីសោកនាដកម្មបែបនេះ ដូច្នេះយើងត្រូវទាញយកមេរៀនទាំងនោះមកពិចារណា ចៀសវាងកុំឲ្យរឿងបែបអស់ទាំងនោះកើតមានទៀត។
ក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍មួយ រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោកSULEYMAN SOYLU ថ្លែងនាយប់ថ្ងៃទី៩កុម្ភៈថា តុល្យការអ្នកស្លាប់ឡើងដល់២១នាក់ហើយមនុស្ស១៤នាក់រងរបួស។ តុល្យការលើកមុននិយាយពីអ្នកស្លាប់ថាមាន១៨នាក់ ហើយមនុស្ស១៤នាក់រងរបួស។ យើងគិតថាមានមនុស្ស៣៥នាក់ជាប់ក្រោមគំនរបាក់បែក ហើយឥឡូវមនុស្សទាំងនេះត្រូវបានទាញយកចេញអស់ហើយ ប៉ុន្តែប្រតិបត្តិតាមរុករកនិងជួយសង្គ្រោះក៏នៅតែបន្ត។
លោកអ័រដូហ្គានក៏បានទៅកាន់មន្ទីរពេទ្យដើម្បីសាកសួរ បណ្ដាអ្នករបួសហើយបន្ទាប់មកលោកទៅចូលរួមនារសៀលថ្ងៃទី៩កុម្ភៈ ក្នុងពិធីបុណ្យសពរបស់សមាជិក៩នាក់ នៃគ្រួសារតែមួយ ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់នោះ។ លោកបានបរិហារថា គ្រោះថ្នាក់នេះកើតមានព្រោះតែអគារមួយចំនួន កសាងដោយខុសច្បាប់ ដើម្បីលៃយ៉ាងណាឲ្យតែចំណេញប្រាក់។ លោកបញ្ជាក់ថាអគារទាំងអស់ក្នុងតំបន់នោះ នឹងត្រូវត្រួតពិនិត្យ៕
ចែករំលែកព័តមាននេះ