រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា នៅខណៈនេះមានទំនាស់គ្នាបែកផ្សែងនៅពេលដែលតំណាងប្រជាពលរដ្ឋ១៦៣គ្រួសារដែលឈ្នះក្តីមានច្បាប់អនុញ្ញាតិពីសាលារាជធានីភ្នំពេញ គឺចាក់ដីមួយកន្លែងនៅចំណុចភូមិរោងចក្រទី១ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ តែមាន២គ្រួសារបានជំទាស់បណ្តាលឱ្យមានការឈ្លោះប្រកែកគ្នា ។
តាមប្រភពបានឱ្យដឹងថា ពួកគាត់២គ្រួសារនាំគ្នាជំទាស់មិនឱ្យចាក់ ហើយបានជេរគ្នាទៅវិញទៅមកបែកផ្សែង ដែលដីនោះមានទំហំប្រមាណជា១ហិកតាដែលស្ថិតនៅភូមិសង្កាត់ខាងលើ ត្រូវបាន១៦៣គ្រួសារប្តឹង និងបានឈ្នះក្តីពីលោក គឹម កៅ ហើយនាំគ្នាចាក់ដីដោយប្រជាពលរដ្ឋមានប្លង់រឹងត្រឹមត្រូវ ព្រមទាំងមានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញដែលមានលោកស្រី ព្រឹង សុជាតិ ដែលតំណាងប្រជាពលរដ្ឋ១៦៣គ្រួសារនាំគ្នាចាក់ដីដែលជាកម្មសិទ្ធិរបស់ពួក ស្រាប់តែមាន២គ្រួសារទៀតចេញមកជំទាស់មិនឱ្យចាក់ក៏មានទំនាស់ជេរគ្នាទៅវិញទៅមកបែកផ្សែងនៅចំណុចកើតហេតុខាងលើតែម្តង ។
សូមបញ្ជាក់ផងដែរថា ២គ្រួសារដែលជំទាស់ការចាក់ដីនោះមានឈ្មោះ ជា សារុំ ដែលមុនដំបូងគាត់ក៏ជាតំណាងប្រជាពលរដ្ឋ១៦៣គ្រួសារដែលតវ៉ាក្តីយកដីរួមនោះផងដែរ តែក្រោយមកគាត់មានគំនិតចង់បានដីនោះតែម្នាក់ឯង ហើយក៏មានតំណាងប្រជាពលរដ្ឋលោកស្រី ព្រីង សុជាតិ បានប្តឹងតវ៉ាក៏បានឈ្នះក្តីនោះ ។
បន្ទាប់ពីឈ្នះក្តីប្រជាពលរដ្ឋក៏បានធ្វើប្លង់ និងសុំច្បាប់ចាក់ដីតែត្រូវបាន២គ្រួសារក្នុងចំណោម១៦៣គ្រួសារបានជំទាស់មិនឱ្យចាក់ក៏បង្កឱ្យមានការឈ្លោះប្រកែកជេរគ្នាបែកផ្សែងតែម្តង ៕
ចែករំលែកព័តមាននេះ