ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់​បន្លែ មិន​ចង់​ចាកចេញ ពី​ទីតាំង​ផ្សារ​ដើម​គ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ​ជុំវិញ​បញ្ហា​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គ​ទៅ​ទីតាំង​ថ្មី​មក អាជីវករ​លក់​បន្លែ​នៅ​តំបន់​នេះ​បាន​ប្រាប់​កោះសន្ដិភាព​កាលពី​រសៀល​ថ្ងៃ​ទី​៤ ម្សិលមិញ​ថា ពួក​គាត់​មិន​ចង់​ចាកចេញ​ទេ ព្រោះ​នឹង​ជួប​បញ្ហា​ច្រើន​ដូច​ជា បាត់​ម៉ូយ និង​ចំណាយ​ច្រើន​ទាំង​ពេលវេលា និង​លុយកាក់​ជាដើម…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ​ជុំវិញ​បញ្ហា​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គ​ទៅ​ទីតាំង​ថ្មី​មក អាជីវករ​លក់​បន្លែ​នៅ​តំបន់​នេះ​បាន​ប្រាប់​កោះសន្ដិភាព​កាលពី​រសៀល​ថ្ងៃ​ទី​៤ ម្សិលមិញ​ថា ពួក​គាត់​មិន​ចង់​ចាកចេញ​ទេ ព្រោះ​នឹង​ជួប​បញ្ហា​ច្រើន​ដូច​ជា បាត់​ម៉ូយ និង​ចំណាយ​ច្រើន​ទាំង​ពេលវេលា និង​លុយកាក់​ជាដើម ។

អ្នកស្រី យ៉ា​ន់​សុ​ផង់ អាជីវករ​លក់​ផ្លែ​ឈើ​ក្បែរ​ផ្សារ​ដើម​គ បានឱ្យ​ដឹង​ថា ការ​ផ្លាស់​ប្ដូរ​កន្លែង​ថ្មី វា​មិន​ដូច​នៅ​កន្លែង​ចាស់​ទេ ព្រោះ​កន្លែង​ចាស់​មាន​ម៉ូយ​ស្គាល់​យើង​ច្បាស់ គេ​តម្រង់​មក​ទិញ​កន្លែង​យើង​តែ​ម្ដង តែបើ​ប្តូរ​ទីតាំង​ថ្មី ទម្រាំ​ភ្ញៀវ​ស្គាល់ ត្រូវការ​ពេល​យូរ ។ ដូចនេះ​វា​ធ្វើ​ឱ្យ​ការ​រកស៊ី​ប្រចាំ​ថ្ងៃ​រង់​ការ​ខាតបង់ ពិសេស​លើ​ការ​ចំណាយ ។ អ្នកស្រី​បន្ដ​ថា ៖« វា​មិន​ត្រឹមតែ​ចំណាយពេល​យូរ​ទេ ត្រូវ​ចំណាយ​លើ​សោហ៊ុយ​ចុះឡើង​ច្រើន​ថែម​ទៀត »​។

ចំណែក លោកយាយ រស់ ម៉ៅ បាន​ឲ្យ​ដឹង​ថា ៖« បើ​តាម​អារម្មណ៍​អាជីវករ​ភាគច្រើន​មានការ​ភ័យ​ចំពោះ​រើ​ទីកន្លែង ដូច​ខ្ញុំ​ជាដើម រស់នៅ​ជួល​ផ្ទះ​គេ បើ​រក​ប្រាក់​បង់​មិន​បាន ត្រូវធ្វើ​ម៉េច0x017d7 ហើយ​បើ​កន្លែង​ថ្មី​ឆ្ងាយ​ពី​កន្លែង​បោះ​ដុំ​អីចឹង អត់​មាន​ប្រាក់​ចំណេញ​ទេ ព្រោះ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ទៅ​វិញ​អស់​តែ​ម្ដង »​។
លោកយាយ​មាន​ប្រសាសន៍​ថា ៖« ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ជាងគេ ព្រោះ​ផ្ទះ​ជួល​គេ កន្លែង​ក៏​ជួល​គេ ដល់​ពេល​ដូរ​កន្លែង​ឆ្ងាយ​ពី​ទីផ្សារ វា​វេទនា មុន​នឹង​បាន​ដូច​ដើម »​។

ស្រ​ដៀង​គ្នា​នេះ​ដែរ អ្នកស្រី ស្រី អោ​ក សំ​អឿ​ន ដែល​កំពុង​អង្គុយ​លក់​បន្លែ បាន​និយាយ​ថា ៖« ខ្ញុំ​លក់​បន្ថែ​នៅ​ក្បែរ​ផ្សារ​នេះ​ជាង​១០​ឆ្នាំ​ហើយ គឺ​លក់​ពី​ព្រឹក​ដល់​យប់ គ្មាន​សល់​អី​ទេ បាន​តែ​ចិញ្ចឹម​កូន​៧​នាក់ និង​ឱ្យ​កូន​រៀន​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ ហើយ​បើ​មានការ​រុះរើ​មែន មាន​តែ​ទៅ​តាម​ហ្នឹង បើ​មិន​អីចឹង មាន​ចំណូល​ឯណា​ផ្គត់ផ្គង់​គ្រួសារ បើ​យើង​ចេះ​តែ​លក់​បន្លែ »​។

សូម​បញ្ជាក់​ថា ការ​រើ​ផ្សារ​បន្លែ​នេះ មិនមែន​សំដៅលើ​ការ​រើ​ផ្សារ​ដើម​គ​ទាំងមូល​នោះ​ទេ​។ បើ​តាម​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ម៉េ​ត មាស​ភ័​ក្តី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​រសៀល​ថ្ងៃ​ទី​៤ មក​រា​នេះ​ថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ហើយ ដោយ​មិន​មានការ​វិនិយោគ​ផ្សារ និង​ការ​រុះរើ​ផ្សារ​ដើម​គ​ទៅ​កាន់​ទីតាំង​ថ្មី​នោះ​ទេ គឺ​រើ​តែ​ផ្សារ​បន្លែ​ប៉ុណ្ណោះ ។

យោង​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លេខ​៨២៧ ស​ជ​ណ ចុះ​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៨ កន្លង​មក និង​ចុះហត្ថលេខា​ដោយ​លោក ប៊ុ​ន អ៊ុយ ដែល​មានកម្ម​វត្ថុ​ថា រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជា​គោលការណ៍​យក​ដី​ចំនួន​២០​ហិ​កតា​នៅ​បឹង​តាម​មោក​ដើម្បី​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែ​ឈើ និង​ចំណតរថយន្ត និង​អនុញ្ញាត្ត​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គ ទៅ​កាន់​ផ្សារ​ថ្មី​នៅ​បឹ​កតា​មោក​វិញ ។បឹង​តា​មោក​ជា​បឹង​ធំ​មួយ​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ ដែល​បាន​ដើរតួ​នាទី​ជា​ផ្នែក​មួយ​នៃ​ការ​រំដោះ​ទឹកជំនន់​ចេញពី​ទីក្រុង​ភ្នំពេញ ។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ការ​រើ​ផ្សារ​នេះ​ជា​ការ​រំដោះ​បញ្ហា​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​របស់​ក្រុង ដែល​តំបន់​ផ្សារ​ដើម​គ តែងតែ​កកស្ទះ​ចរាចរណ៍​ជាប់​ជា​ប្រចាំ ។ លោក​បន្ត​ថា ៖« បច្ចុប្បន្ន​នៅ​ទីក្រុង​ភ្នំពេញ​មាន​បញ្ហា​ចរាចរណ៍​ដូច​ជាទី​ក្រុង​នានា​នៅ​លើ​ពិភពលោក ហេតុនេះ​យើង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ឲ្យ​បាន​ល្អ​ប្រសើរ »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ