ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី​នៅ​ខាងជើង​ផ្សារ​​កណ្តាល រក​ឃើញ​ថ្នាំ​ញៀន​៥១​កញ្ចប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ និង​ជា​កន្លែង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​នៅ​ខាងជើង​ផ្សារ​កណ្តាល ដោយ​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​ចំនួន​៨​គ្រឿង ថ្នាំ​ញៀន​ចំនួន​៥១​កញ្ចប់​, កញ្ឆា​ក្រៀម​ចំនួន​១​កញ្ចប់​តូច រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ និង​ជា​កន្លែង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​នៅ​ខាងជើង​ផ្សារ​កណ្តាល ដោយ​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​ចំនួន​៨​គ្រឿង ថ្នាំ​ញៀន​ចំនួន​៥១​កញ្ចប់​, កញ្ឆា​ក្រៀម​ចំនួន​១​កញ្ចប់​តូច រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៥៩ ផ្លូវ​លេខ​១៣ (​ខាងជើង​ផ្សារ​កណ្តាល​) ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ១-​ឈ្មោះ ឡាយ ចំរើន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​កន្លែង​ហ្គេ​ម​បាញ់​ត្រី​ខាងលើ និង​ជួញដូរ​គ្រឿងញៀន ២-​ឈ្មោះ ឈិ​ន សុខ​ជា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ៣-​ឈ្មោះ ឃុន ចាន់​ឌី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​៤-​ឈ្មោះ ណុ​ប មុទុតា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ជា​អ្នកលេង និង​ប្រើប្រាស់​គ្រឿងញៀន​។

សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៨​គ្រឿង​, ថ្នាំ​ញៀន​ចំនួន​៥១​កញ្ចប់​តូច​, កញ្ឆា​ក្រៀម​ចំនួន​១​កញ្ចប់​, ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​១​ដើម​, ថង់​ប្លា​ស្ទិ​កមួយ​ចំនួន រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី និង​បង្កប់​ការ​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ