ចង់យកឈ្មោះអ្នកធំប៉ុនណាក៏ដោយ…ក៏បង្ក្រាបដែរ កុំជោរ !
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2018 នេះថានៅល្ងាចថ្ងៃទី26 ខែវិច្ឆិកា…
ខេត្តព្រះសីហនុ ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2018 នេះថានៅល្ងាចថ្ងៃទី26 ខែវិច្ឆិកា…
ខេត្តព្រះសីហនុ ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2018 នេះថានៅល្ងាចថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2018 មានមនុស្សបួននាក់ និងគ្រឿងចក្រ1គ្រឿងត្រូវបានកម្លាំងគណៈបញ្ជរការឯកភាពស្រុកព្រៃនប់ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ធ្វើការឃាត់បានហើយបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ពាក់ព័ន្ធក្នុងករណីបានប្រើប្រាស់ឈ្មោះអ្នកធំមកទន្ទ្រានដីអនាធិបតេយ្យនៅចំណុចទ្រូងអណ្តើកស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គួរបញ្ចាក់ថា ក្នុងរយៈពេលនេះគេសង្កេតឃើញរដ្ឋបាលខេត្តស្រុកហាក់បីដូចជាបញ្ចេញសកម្មភាពប្រើកណ្តាប់ដៃចុះបង្ក្រាប់ករណីការទន្ទ្រានដីអនាធិបតេយ្យប្រកបដោយប្រសិទ្ធិភាពស្របពេលដែលកំណើនហាងឆេងដីធ្លីនៅក្នុងខេត្តមួយនេះកំពុងមានសន្ទុះឡើងថ្លៃ ៕
ចែករំលែកព័តមាននេះ