ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ក្រោយ​រៀប​ការ​ជិត​២​ម៉ោង… ក្លាយ​ជា​បុណ្យ​សព​យ៉ាង​សង្វេគ

5 ឆ្នាំ មុន

BBC ផ្សាយ​ថា ​គូស្នេហ៍​និស្សិត​មហាវិទ្យាល័យ​បូ​ស្តុ​ន រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ស្លាប់​បាត់បង់​ជីវិត​ក្រោយ​រៀប​ការ​រួច​បាន​ប្រហែល​មួយ​ម៉ោង​កន្លះ ដោយសារ​ឧទ្ធម្ភាគ​ចក្រ​​ដែល​ពួក​គេ​ជិះ​ទៅ​ក្រេបទឹក​ឃ្មុំ​បាន​ធ្លាក់ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា…

BBC ផ្សាយ​ថា ​គូស្នេហ៍​និស្សិត​មហាវិទ្យាល័យ​បូ​ស្តុ​ន រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ស្លាប់​បាត់បង់​ជីវិត​ក្រោយ​រៀប​ការ​រួច​បាន​ប្រហែល​មួយ​ម៉ោង​កន្លះ ដោយសារ​ឧទ្ធម្ភាគ​ចក្រ​​ដែល​ពួក​គេ​ជិះ​ទៅ​ក្រេបទឹក​ឃ្មុំ​បាន​ធ្លាក់ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៨ លោក​ Wil Biller ​ជា​និស្សិត​ឆ្នាំ​ទី​៤​ ផ្នែក​ក្សេត្រសាស្ត្រ និង​នាង​ Billy Ackerman Biller ​និស្សិត​ឆ្នាំ​ទី​៤​ ផ្នែក​ព័ត៌​មាន​កសិកម្ម នៅ​មហាវិទ្យាល័យ​ហ៊ូ​ស្ដុ​ន​ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា ។

ក្រោយ​ពី​ពិធី​នេះ​បាន​បញ្ចប់​ពួក​គេ​ក៏​ជិះ​ឧទ្ធម្ភាគចក្រ​ត្រឡប់​ទៅ​ផ្ទះ បែរជា​សំណាង​អាក្រក់​ធ្លាក់​នៅ​ឯ​កសិដ្ឋាន​បសុសត្វ​មួយ​របស់​ក្រុម​គ្រួសារ​ត្រកូល​ «Biller» ឆ្ងាយ​ពី​ក្រុង​សាន​អាន់​តូ​រី​យ៉ូ​នៅ​ភាគ​ខាងលិច​ប្រហែល​១៣៥​គីឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ