ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​២​ចាប់ផ្ដើម​កម្ទេច​ចោល​ប៉ុស្តិ៍យាម​ព្រំដែនហើយ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ប្រទេស​កូរ៉េ​ទាំង​២​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី១១​វិច្ឆិកា បំផ្លាញ​ចោល​ប៉ុស្តិ៍​យាម​តាម​ព្រំដែន​រួម​ចំនួន​២០​កន្លែង ក្នុង​ក្រប​ខណ្ឌ​នៃ​ផែនការ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​។ ការ​កម្ទេច​ចោល​ប៉ុស្តិ៍​យាម​ទាំងនេះ​កើត​មាន​បន្ទាប់​ពី​កិច្ចព្រមព្រៀង​មួយ រវាង​ឧត្ដមសេនីយ៍​នៃ​ប្រទេស​ទាំង​២ ដែល​ចុះហត្ថលេខា​កាលពី​ដំណាច់​ខែតុលា​។ ដកស្រង់​ប្រភព​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង ទី​ភ្នាក់ងារ​ព័ត៌មាន​YONHAP​និយាយ​ថា…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ប្រទេស​កូរ៉េ​ទាំង​២​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី១១​វិច្ឆិកា បំផ្លាញ​ចោល​ប៉ុស្តិ៍​យាម​តាម​ព្រំដែន​រួម​ចំនួន​២០​កន្លែង ក្នុង​ក្រប​ខណ្ឌ​នៃ​ផែនការ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​។

ការ​កម្ទេច​ចោល​ប៉ុស្តិ៍​យាម​ទាំងនេះ​កើត​មាន​បន្ទាប់​ពី​កិច្ចព្រមព្រៀង​មួយ រវាង​ឧត្ដមសេនីយ៍​នៃ​ប្រទេស​ទាំង​២ ដែល​ចុះហត្ថលេខា​កាលពី​ដំណាច់​ខែតុលា​។ ដកស្រង់​ប្រភព​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង ទី​ភ្នាក់ងារ​ព័ត៌មាន​YONHAP​និយាយ​ថា កង​ទាហាន​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​១១​វិច្ឆិកា កម្ទេច​ចោល​ប៉ុស្តិ៍​យាម​ចំនួន​២០​កន្លែង ដែល​បាន​គ្រោងទុក​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​២​។ កូរ៉េ​ខាងត្បូង​មាន​ប៉ុស្តិ៍​ប្រភេទ​នោះ ប្រមាណ​ជា​៦០​នៅ​តាម​ព្រំដែន ហើយ​កូរ៉េ​ខាងជើង​មាន​ប្រមាណ​១៦០​។​ខ្សែបន្ទាត់​ព្រំដែន​រវាង​កូរ៉េ​ទាំង​២​មាន​ប្រវែង​២៥០​គីឡូម៉ែត្រ​។

កូរ៉េ​ទាំង​២​ដែល​តាម​លក្ខណៈ​បច្ចេកទេស នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​សង្គ្រាម ព្រោះ​ពុំ​ទាន់​មាន​កិច្ចព្រម​ព្រៀង​សន្តិភាព​មួយ បាន​ព្រមព្រៀង​គ្នា​នា​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​លើក​ទី​៣​នៅ​ក្រុង​ព្យុ​ង​យ៉ាង ចាត់​បណ្ដា​វិធានការ​ដើម្បី​សម្រាល ភាព​តានតឹង​ខាង​យោធា​នៅ​តាម​ព្រំដែន​។ នា​ពេល​នោះ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​MOON JAE IN​បាន​យល់​ស្របគ្នា​ជា​ពិសេស កម្ទេច​ចោល​រហូត​ដល់​ដំណាច់ឆ្នាំ​នេះ ប៉ុស្តិ៍​យាម​ព្រំដែន​មួយ​ចំនួន និង​បញ្ឈប់​សមយុទ្ធ​យោធា​ទាំងឡាយ​ក្នុង​តំបន់​ព្រំដែន ចាប់ពី​ខែវិច្ឆិកា​ទៅ​។

កាលពី​ខែតុលា​កូរ៉េ​ទាំង​២​ចាប់​ដោះ​គ្រាប់​មីន​នៅ​តំបន់​ព្រំដែន ហើយ​ដក​អាវុធ​និង​ប៉ុស្តិ៍​យាម ដោយ​រក្សា​ទុក​តែ​ឆ្មាំ​៣៥​នាក់​ពុំ​កាន់​អាវុធ​ទាំង​សងខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ