ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកមេធាវីជួង ជូងី ​​៖​ ពិតជា​មាន​ការ​ស្វែង​រក​​​ចាប់ខ្លួន​​លោកមែន ​លោក​នឹង​​សាង​​​ផ្នួស​​​ជម្រះ​​ភាពហ្មង​សៅ និងបាប​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​​​លោកជួង ជូងី ​មេធាវី​​ការពារក្តី​​​លោកសម រង្ស៊ី ​​​បានមាន​ប្រសាសន៍​ថា ​កាលពីថ្ងៃទី​​២៩ ធ្នូ ​​២០១១ ​ពិតជាមានសមត្ថ​​កិច្ចស្វែង​រក​តាម​ចាប់ខ្លួន​លោកមែន ​ប៉ុន្តែ​ដំណើរ​​ស្វែង​រក​​​របស់សមត្ថកិច្ច​​​មិន​ប្រទះរូប​​លោកនោះ ទេ ​ទើបពុំ​អាច​ចាប់ខ្លួន​​លោកបាន​…​​​ឬ​អាច​ថា ​​លោកមានភ័ព្វព្រេង ​ឬ​គុណបុណ្យ​​​ជួយ​លោក​​ឱ្យគេច​ផុតពីការ​ចាប់ខ្លួន​។​ លោកមេធាវី​ជួង ជូងី ​​បានលើកឡើង​​​បែបនេះ​កាលពី​វេលាម៉ោង១០​ព្រឹក​ថ្ងៃទី៣០ ធ្នូ​ ខណៈ​​លោក​ចាប់ផ្តើម​ធ្វើ​សន្និ​​សីទ​កាសែត​ជុំវិញ​ព័ត៌​មាន​ស្តី​ពីការចាប់ខ្លួន​លោក​កាល​ពីថ្ងៃទី២៩ ធ្នូ​​ ​នៅទីស្នាក់ការ​កណ្តាល​​​គណ​បក្ស​សមរង្ស៊ី

រាជធានីភ្នំពេញ​​​​ ៖ ​​​លោកជួង ជូងី ​មេធាវី​​ការពារក្តី​​​លោកសម រង្ស៊ី ​​​បានមាន​ប្រសាសន៍​ថា ​កាលពីថ្ងៃទី​​២៩ ធ្នូ ​​២០១១ ​ពិតជាមានសមត្ថ​​កិច្ចស្វែង​រក​តាម​ចាប់ខ្លួន​លោកមែន ​ប៉ុន្តែ​ដំណើរ​​ស្វែង​រក​​​របស់សមត្ថកិច្ច​​​មិន​ប្រទះរូប​​លោកនោះ ទេ ​ទើបពុំ​អាច​ចាប់ខ្លួន​​លោកបាន​…​​​ឬ​អាច​ថា ​​លោកមានភ័ព្វព្រេង ​ឬ​គុណបុណ្យ​​​ជួយ​លោក​​ឱ្យគេច​ផុតពីការ​ចាប់ខ្លួន​។​ លោកមេធាវី​ជួង ជូងី ​​បានលើកឡើង​​​បែបនេះ​កាលពី​វេលាម៉ោង១០​ព្រឹក​ថ្ងៃទី៣០ ធ្នូ​ ខណៈ​​លោក​ចាប់ផ្តើម​ធ្វើ​សន្និ​​សីទ​កាសែត​ជុំវិញ​ព័ត៌​មាន​ស្តី​ពីការចាប់ខ្លួន​លោក​កាល​ពីថ្ងៃទី២៩ ធ្នូ​​ ​នៅទីស្នាក់ការ​កណ្តាល​​​គណ​បក្ស​សមរង្ស៊ី ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយផ្លូវ​ជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

លោកមេធាវីជួង ជូងី ​បាន​ឱ្យដឹងទៀត​ថា ​នៅថ្ងៃទី​​៤ ​មករា ​២០១២​ ខាង​មុខនេះ ​លោក​នឹង​​​សា​ងផ្នួស​​​​​រយៈពេលខ្លី ​​​ដោយពិធី​​បំបួសនឹង​ធ្វើ​ឡើងនៅ​ទីស្នាក់ការ​កណ្តាល​​​គណបក្សសម រង្ស៊ី ​​​ហើយ​​ព្រះតេជគុណ​អង្គ​នេះ​​​​​​នឹង​និមន្ត​​ទៅកាន់​សាលា​ឧទ្ធរណ៍​ និង​កន្លែង​​​​ស្ថាប័ន​​រដ្ឋមួយចំនួន​​​ទៀត​ដើម្បី​​ធ្វើ​ពិធី​ផ្សេងៗ​ដូច​ជាពិធី​​​ជម្រះហ្មង​សៅ​​​ ជម្រះ​ឧប​ទ្រព ​​​​លាង​ជម្រះ​​​អំពើបាប​​ទាំង​អស់ ។​

គួរបញ្ជាក់ថា លោក​ជួង ជូងី ត្រូវបាន​គេ​ភ្ញាក់​​ផ្អើល​​​​ថា សមត្ថ​កិច្ចធ្វើការឃាត់ខ្លួននៅ​លើ​ទឹក​​ដីខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង​ជាង៧​ព្រឹកថ្ងៃទី២៩ ធ្នូ ២០១១ នេះ ខណៈ​ពេល​គាត់​ធ្វើ​ដំណើរទៅ​ការពារក្តីរឿងទំនាស់ដីធ្លីឱ្យ​ប្រជា​ពលរដ្ឋនៅទីនោះ។ ប្រភពព័ត៌មាន​ថា ការ​ឃាត់​ខ្លួនលោកមេធាវីជួង ជូងី នេះ ធ្វើឡើង​តាមដីកា​បង្គាប់​របស់សាលា​ដំបូង​ខេត្ត​កណ្តាល ពាក់ព័ន្ធ​ក្នុងរឿងរំដោះជនជាប់ចោទចេញពីទីឃុំ ឃាំង​ឈ្មោះ​មាស ប៉េង ជាមួយលោកចាន់ ចេង តំណាង​រាស្ត្រគណបក្សសម រង្ស៊ី ប្រចាំមណ្ឌល​ខេត្ត​កណ្តាល​កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១១ កន្លងមកនេះ។

លោកមេធាវីជួង ជូងី ត្រូវបានសាលាដំបូង​ខេត្តកណ្តាលចេញដីកាកោះហៅឱ្យចូលខ្លួនទៅ បំភ្លឺម្តងរួចមកហើយ កាលពីថ្ងៃទី៧ ធ្នូ ២០១១ ប៉ុន្តែលោក​មេធាវីរូប​នេះមិន​ចូលខ្លួន​ទេ ទើប​លេច​ឮ​ថា ​មាន​ការឃាត់ខ្លួនបែបនេះ​។ លោកមេ​ធាវីជួង ជូងី បន្ទាប់ពីឃាត់ខ្លួន ត្រូវបានបញ្ជូន​តាម​រថ​យន្តឆ្ពោះមកកាន់ខេត្តកណ្តាល ទីដែល​លោក​កើត​​រឿងចម្រូង​ចម្រាស…ប៉ុន្តែ​ធាតុ​ពិត​​មិន​មានការ​ចាប់ខ្លួន​​​លោកមេធាវី​រូប​នេះ​​ទេ ហើយ​​​លោក​គ្រោង​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​នាព្រឹក​នេះ ៕  ស.សុខុម​