ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រូបចម្លាក់​ខ្ពស់​ជាងគេ​បំផុត​នៃ​ពិភពលោក

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​នា​ថ្ងៃ​ទី​៣១ ​តុលា ក្រោម​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​ខ្លាច​បាតុ​កម្ម​របស់​បណ្ដា​សហគមន៍​មូលដ្ឋាន បាន​បើក​សម្ពោធ​ហើយ​រូបចម្លាក់​ខ្ពស់​ជាងគេ​បំផុត​​នៃ​ពិភពលោក ដែល​កសាង​នៅ​រដ្ឋ​កំណើត​របស់​នាយក​រដ្ឋមន្ត្រី ជា​អ្នក​ជាតិនិយម​ហិណ្ឌូ លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​។ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​រូបចម្លាក់​ឯកភាព​នោះ…

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​នា​ថ្ងៃ​ទី​៣១ ​តុលា ក្រោម​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​ខ្លាច​បាតុ​កម្ម​របស់​បណ្ដា​សហគមន៍​មូលដ្ឋាន បាន​បើក​សម្ពោធ​ហើយ​រូបចម្លាក់​ខ្ពស់​ជាងគេ​បំផុត​​នៃ​ពិភពលោក ដែល​កសាង​នៅ​រដ្ឋ​កំណើត​របស់​នាយក​រដ្ឋមន្ត្រី ជា​អ្នក​ជាតិនិយម​ហិណ្ឌូ លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​។

ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​រូបចម្លាក់​ឯកភាព​នោះ ដែល​មាន​កម្ពស់​​សរុប​ដល់​ទៅ​១៨២​ម៉ែត្រ កសាង​ពី​ទង់ដែង បេតុង​និង​ដែកថែប​។​នោះ​ជា​រូបចម្លាក់​តំណាង​លោក​ SARDAR VALLABHBHAI PATEL ​ជា​និមិត្តរូប​នៃ​ឯកភាព​ឥណ្ឌា ហើយ​កសាង​ដោយ​ពួក​ជាតិនិយម​ហិណ្ឌូ​។

រូបចម្លាក់​នោះ​កសាង​អស់ប្រាក់​ប្រមាណ​ជា​២៩,៩​ពាន់​លាន​រូពី​(៣៥៨​លាន​អឺ​រ៉ូ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ