ខេត្តត្បូងឃ្មុំ ៖ ទីតាំងរណ្តៅដីចំនួន២កន្លែងធំៗ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ត្រូវបានក្រុមឈ្មួញចំនួន២ម្ចាស់ កំពុងតែសប្បាយកើបដីលក់ តែត្រង់ពេលដឹកចេញឡើងមកលើផ្លូវជាតិលេខ៧ ក្នុងពេលដែលកំពុងតែបើកបរនោះ ដោយអាចម៍ដីជ្រុះលើថ្នល់ ហើយថែមទាំងហុយទៀត ។
ការហុយនេះដោយសារតែអ្នកបើកបររថយន្តមិនបានគ្របកៅស៊ូតង់ ហើយប្រជាពលរដ្ឋរស់នៅសងខាងផ្លូវក៏បានសំណូមពរដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធសូមជួយត្រួតពិនិត្យផង ។
ប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២៧ តុលា ២០១៨ ថា ចាប់តាំងពីពេ
លដែលមានរថយន្តដឹកដីតូចធំចូលដឹកនៅខាងក្នុង ក្រោយភូមិជើងខាល ដែលរហូតមកដល់ពេលនេះ
មានរយៈពេលចំនួន១០ថ្ងៃមកហើយ ។ ម្ចាស់ទីតាំងដីខាងលើមិនបានយកចិត្តទុកដាក់ដោយប្រើកៅស៊ូតង់គ្របដីដឹកតាមរថយន្តនោះទេ គឺបានដឹកដីដាក់ឡើងហៀរហូរ ស្របពេលដែលដឹកចេញមកម្តងៗ ដែលជាហេតុធ្វើឲ្យអាចម៍ដីជ្រុះរាយប៉ាយតាមផ្លូវ គេប្រាប់មកវិញថា មានច្បាប់អាជីវកម្មចេញពីខេត្ត ។ បន្ទាប់មកក៏ចេះតែនាំគ្នាសង្ងំតែពួកគាត់សំណូមពរទទូចសូមឲ្យជួយស្រោចទឹកផង ។
លោកហុក ចាន់ថន ម្ចាស់អាជីវកម្មដីវិញបានប្រាប់ ត្រង់រណ្តៅដីដែលគាត់បានជីកលក់នោះដើមដំបូង
ជាដីរបស់គេ បន្ទាប់មកគាត់បានទិញដោយបានជីកដឹកតាមរថយន្តតូចធំ មកលក់ឲ្យគេនៅក្នុងភូមិបាន
រយៈពេលចំនួន២ឆ្នាំមកហើយ ចំពោះរថយន្តដឹកមិនបានគ្រប ដោយសារតែការដឹកនោះនៅជិតៗ
គាត់បានទទួលស្គាល់ច្បាប់របស់ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានតម្រូវឲ្យ ពេលដែលដឹកអាចម៍ដីតាមរថយន្តត្រូវគ្របឲ្យជិតមែន ។
ចំណែកលោក ប៊ុន ធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តវិញប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ តុលាថា រូបលោកបានទាក់ទងតាមទូរស័ព្ទជួបជាមួយនឹងម្ចាស់អាជីវកម្មដីខាងលើ ហើយកាលពីប៉ុន្មានថ្ងៃមុននេះដោយសារ តែភ្លៀងធ្លាក់មកខ្លាំងពេក ស្របពេលដែលរថយន្តដឹកដីចេញពីក្នុងមកក្រៅ បើកកាត់ធ្វើឲ្យជ្រុះអាចម៍ដីនៅតាមផ្លូវថ្នល់ ។ ជាមួយនោះម្ចាស់បានសន្យាថា ២ទៅ៣ថ្ងៃខាងមុខទៀត មេឃរាំងគាត់នឹងចាប់ផ្តើមដើរសំអាតឡើងវិញ ហើយរថយន្តដែលដឹកចេញមកក្តៅត្រូវគ្របមិនឲ្យមានជ្រុះដីទៀតទេ ៕
ចែករំលែកព័តមាននេះ