ប្រទេសហ្សកដានី ៖ ពួកអ្នកជួយសង្គ្រោះ និងភ្នាក់ងារមន្ទីរពេទ្យបានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងតិច១៨នាក់ ជាពិសេសសិស្សសាលា និងគ្រូបង្រៀនត្រូវលង់ទឹកស្លាប់នាថ្ងៃទី២៥ តុលា ពេលចេញពីសាលាហើយជួបប្រទះនឹងទឹកជំនន់ភ្លាមៗ នៅតំបន់ឆ្នេរសមុទ្រហ្សកដានីនៃសមុទ្រ MORTE។
ប្រតិបត្តិការជួយសង្គ្រោះធំមួយដែលមានបណ្ដាឧទ្ថម្ភាគចក្រ និងកងទាហានចូលរួម ត្រូវបានធ្វើ។ ប្រតិបត្តិការនោះអាចជួយសង្គ្រោះមនុស្ស៣៤នាក់ ក្នុងនោះមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មនុស្សស្លាប់ជាច្រើននាក់ជាកុមារមានអាយុក្រោម១៤ឆ្នាំ។មនុស្សមួយចំនួនដែលមកពិកនិកនៅតំបន់នោះ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់និងរបួសដែរ។
គ្រួសារជាច្រើនរយ និងសាច់ញាតិបានលើកគ្នាមកកាន់មន្ទីរពេទ្យ CHOUNAH ស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីកន្លែងកម្សាន្តមាត់សមុទ្រ តាមរកសាច់ញាតិរបស់ពួកគេ។ អ៊ីស្រាអែលក៏បញ្ជូនបណ្ដាឧទ្ថម្ភាគចក្រមកជួយដែរ។
អ្នកនាំពាក្យផ្នែកការពារស៊ីវិលហ្សកដានីនិយាយថា ចំនួនជនរងគ្រោះអាចមានច្រើនជាងនេះ។ បើតាមសាក្សីម្នាក់និយាយថា រថយន្តបឺសសាលា១គ្រឿងជាមួយសិស្ស៣៧នាក់ និងគ្រូ៧នាក់ បានបើកទៅកាន់កន្លែងកម្សាន្តមាត់សមុទ្រនោះ ហើយរថយន្តត្រូវទឹកជំនន់នាំយកទៅ៕
ចែករំលែកព័តមាននេះ