ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ឃាតករ​៣​នាក់​បំរុង​រត់​ឆ្លង​ដែន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក ញ៉ែ​ត ភ័​ណ្ឌ ប្រធាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​សន្និសីទ​ព័​ត៌​​មាន​បង្ហាញមុខ​ជនសង្ស័យ​៣​នាក់​ដែល​វាយ​សម្លាប់​មេការ​សំណង់​ក្នុង​រឿង​ជំពាក់​ប្រាក់ មុន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ព្រឹក​ថ្ងៃ​ទី​២៥…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក ញ៉ែ​ត ភ័​ណ្ឌ ប្រធាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​សន្និសីទ​ព័​ត៌​​មាន​បង្ហាញមុខ​ជនសង្ស័យ​៣​នាក់​ដែល​វាយ​សម្លាប់​មេការ​សំណង់​ក្នុង​រឿង​ជំពាក់​ប្រាក់ មុន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ឯក ញ៉ែ​ត
ភ័​ណ្ឌ​ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​ធ្វើ​សន្និសីទ​ព័​ត៏​មាន​ដើម្បី​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​កម្មករ​សំណង់​ដែល​វាយ​សម្លាប់​មេការ​សំណង់​របស់​ខ្លួន​ដោយសារ​តែ​រឿង​ជំពាក់​ប្រាក់​ប្រមាណ​១៥០០០០​រៀល​។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ​រួម​មាន ១-​ឈ្មោះ​ភោ​ក សុ​ផាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មានស្រុក​កំណើត​ភូមិ​ស្រិ​ញ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ​ខេត្តសៀមរាប​។

២-​ឈ្មោះ​អ៊ុយ អឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តបាត់ដំបង​។
និង​៣-​ឈ្មោះ​ឈ​យ ឃ្មុំ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​ភូមិ​ស្តៅ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ជ​សង្ស័យ​ទាំង​៣​នាក់​ខាងលើ​ស្នាក់​នៅបណ្តោះអាសន្ន​ក្នុង​ការដ្ឋាន​សំណង់​កន្លែង​កើតហេតុ​ខាងលើ​។

លោក​វរសេនីយ៍ឯក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨​កន្លង​មកនេះ មាន​ករណី​មនុស្សឃាត​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភ្នំ​(​ប៉ះ​ប៉ើ​ក​) ខាងក្រោយ​សាលា​វិទ្យា
ល័យ​មិត្តភាព​ក្នុង​ក្រុម​ទី​៣២ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ បាន​ប្រើប្រាស់​ដំបង​ឈើ​មាន​ដំ​ដែកគោល និង​ដែក​បំពង់​ទីប វាយ​ទៅ​លើ​មេការ​សំណង់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​និង​បាន​ស្លាប់​ពេល​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ដល់​មន្ទីរពេទ្យ​។

ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ តាំង បូ​រ៉ា​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​មេការ​សំណង់ មានស្រុក​កំណើត​ភូមិ​គរ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ការដ្ឋាន​ជាមួយ​គ្នា​ខាងលើ​។

លោក​វរសេនីយ៍ឯក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ទួល​បាន​ព័​ត៌​​មាន​ខាងលើ​ភ្លាម​និង​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​នគរបាល​ការិយាល័យ​ជំនាញ​បើក​ការ​ស៊ើបអង្កេត និង​រុករក​មុខសញ្ញា​ជា​បន្ទាន់​។

តាម​ការ​សាកសួរ​ពី​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ករណី​មនុស្សឃាត​ខាងលើ​ផ្តើម​ចេញពី​រឿង​មេការ​សំណង់​ជំពាក់​ប្រាក់​ចំនួន​១៥០០០០​រៀល​បើក​ឲ្យ​កម្មករ​មិន​គ្រប់​នៅ​ខ្វះ​ចំនួន​២​នាក់​ទៀត​។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បាន​នាំ​គ្នា​ស៊ីផឹក​នៅ​ក្នុង​ការដ្ឋាន​សំណង់ និង​បាន​ក្លែមពាក្យ​សំដី​ឌឺដង​ឲ្យ​ទៅ​មេការ​សំណង់​របស់​ខ្លួន​ក៍កើត​ទៅ​ជា​ជម្លោះ​ពាក្យ​សំដី បន្ទាប់​មក​ក៏​វាយតប់​គ្នា ពេល​នោះ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ប្រើ​ដំបង​ឈើ​មាន​ដំ​ដែកគោល​ផង និង​ដែក​បំពង់​ទីប បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។

ក្រោយ​កើតហេតុ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ជួល​រថយន្ត​តាក់ស៊ី​ជិះ​រត់គេច​ខ្លួន​ទៅ​កាន់​ខេត្តសៀមរាប និង​មាន​បំណង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​បន្ត​ទៀត តែ​ដោយសារ​មាន​កិច្ចសហការ​រ​វាង​កម្លាំង​នគរបាល​ខេត្តសៀមរាប​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ។

បន្ទាប់​មក​ក៏បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​មក​កាន់​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ធ្វើការ​ផ​ន្ទា​ទោស​ទៅ​តាម​នីតិវិធី​ច្បាប់​។

ដោយឡែក​សព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ