រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងថាគម្រោងបង្កើតក្បាលម៉ាស៊ីនដឹកនាំរបស់ក្រុមអ្នកនយោបាយរបស់អតីតគណបក្សប្រឆាំង គឺជាការកំពុងតែវិលវល់ និងទាល់ច្រកផ្នែកនយោបាយ ។
ការអះអាងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ បន្ទាប់ពីលោកសម រង្ស៊ី គ្រោងនឹងបង្កើតក្បាលម៉ាស៊ីនដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាថ្មី នៅចុងឆ្នាំ២០១៨ ខាងមុខនេះ ។ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបានឲ្យដឹងនៅថ្ងៃទី២៥ តុលានេះថា ដើម្បីស្តារស្ថានការណ៍ឲ្យកាន់តែយ៉ាប់យឺនទៅៗទណ្ឌិតសម រង្សី និងបក្សពួកមួយចំនួនបាន ងាកមករៀបចំបង្កើតក្បាលម៉ាស៊ីនថ្មីមួយទៀត សម្រាប់អតីតបក្សសង្គ្រោះជាតិដែលបានងាប់ បាត់ទៅហើយនោះ ដែលពួកគេមានគម្រោងនឹងរៀបចំប្រជុំនៅទីក្រុងអាត្លង់តារដ្ឋតិចហ្សា នៅសហរដ្ឋអាមេរិកចុងឆ្នាំ២០១៨នេះ ។
តាមរយៈផែននេះត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាចថា ផែនការ និងគំនិតរបស់លោក សម រង្សី និងបក្សពួក គឺបង្ហាញពីគំនិតវិលវល់ និងភាពទាល់ច្រករបស់ពួកឧទ្ទាមក្រៅច្បាប់ នៅក្នុង ចេតនាចង់បានកាន់អំណាចឡើងវិញនៅកម្ពុជាដែលគ្រាន់តែជាការយល់សប្តិអាក្រក់របស់ពួ ក ដែលមិនអាចក្លាយជាការពិតទាល់តែសោះ ។ ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានលើកឡើងយ៉ាងដូច្នេះថា គេនៅចាំមិនភ្លេចទេថា បន្ទាប់ពីអតីតបក្សប្រឆាំងត្រូវបានតុលាការកំពូលកាត់សេចក្តីរំលាយចោលកាលពីចុងឆ្នាំ២០១៧មកលោក សម រង្សី និងបក្សពួកបានរត់ភៀសខ្លួនទៅក្រៅប្រទេស ហើយនាំគ្នាបង្កើតរបស់ដែលហៅថាចលនាសង្គ្រោះជាតិ ដោយយកឡេះថា ជាសំប៉ាន ដើម្បីទៅជួយអូសកប៉ាល់សង្គ្រោះជាតិដែលនៅកណ្តាលមហាសាគរ ។
លោកបន្តថា ក្រោយមកដោយសាររបស់ដែលហៅថា ចលនាសាងគ្រោះជាតិមិនអាចធ្វើអ្វីកើតដោយសារមានការប្រទង់ប្រទាញគ្នាខាងទស្សនៈ រវាងម្ខាងចង់បង្កើត និងម្ខាងទៀតមិនចង់បង្កើតរបស់ដែលហៅថា ចលនាសាងគ្រោះជាតិ បង្កឲ្យមានការបែកបាក់ផ្ទៃក្នុងយ៉ាង ជ្រាលជ្រៅ ។ លោកក៏បញ្ជាក់ថា ដើម្បីចង់យករបស់ដែលហៅថា ចលនាសង្គ្រោះជាតិឲ្យមានឧត្តមភាពជាងអតីតបក្សសាងគ្រោះជាតិ ទណ្ឌិតសម រង្ស៊ីបែរជាឆ្លៀតលួចយកឡូហ្គោអតីតប ក្សសង្គ្រោះជាតិទៅប្រើដែលរិតតែធ្វើឲ្យមានការបែកបាក់គ្នាកាន់តែខ្លាំងឡើងថែមទៀត ។
សូមជម្រាបថា បើតាមលោក ប៊ុត ធារី ដែលកំពុងធ្វើដំណើរទៅណាមកណាជាមួយលោ ក សម រង្ស៊ី នៅក្រៅប្រទេសបានឲ្យដឹងថា លោក សម រង្ស៊ី នឹងរៀបចំក្បាលម៉ាស៊ីនដឹកនាំគ ណបក្សសង្គ្រោះជាតិជាថ្មី ក្នុងពេលឆាប់ៗនេះពោល គឺចុងឆ្នាំ២០១៨នេះ ដោយរក្សាទុកលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិដដែល ។
យ៉ាងណាក្តីសម្រាប់ព័ត៌មាននេះគេមិនទាន់ឃើញមានប្រតិកម្មតបពីភាគីដែលគាំទ្រលោកកឹម សុខា ពិសេសកូនស្រីលោកមិនទាន់បានចេញប្រតិកម្មយ៉ាងណានោះទេ ទោះបីតាមរយៈបណ្តាញសង្គមក៏គ្មានដែរ ។ ការសម្រេចរបស់លោក សម រង្ស៊ី បើតាមមន្ត្រីជាន់ខ្ពស់ដែលធ្លាប់នៅជិតលោក កឹម សុខា បានឲ្យដឹងថា លោកសម រង្ស៊ី ធ្វើនេះមិនបានពិគ្រោះយោបល់ជាមួយលោក កឹម សុខានោះទេ ទោះបីជាលោក កឹម សុខា ចេញពីពន្ធនាគារហើយមានសេរីភាព ដោយកំណត់ឲ្យស្ថិតក្នុងផ្ទះក៏ដោយ ៕
ចែករំលែកព័តមាននេះ