រាជធានីភ្នំពេញ ៖ បេសកកម្មកូននាយករដ្ឋមន្ត្រីមុនដំណើររបស់ឪពុកទៅដល់សម្រាប់អ្នកកាន់កិច្ចការរដ្ឋ ឬផែ្នកពិធីការពុំមានអ្វីប្លែកឡើយ ចំពោះព័ត៌មានដែលលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងបង្អស់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវធ្វើដំណើរអមឪពុក ឬត្រូវចេញដំណើរទៅមុន ដើម្បីជួយរៀបចំការងារមួយចំនួនដែលចាំបាច់ត្រូវធ្វើក្នុងតួនាទីរបស់លោកជាប្រធានក្រុមការងារយុវជននៅក្រៅប្រទេសក៏ដូចជា តួនាទីដ៏ធំមួយទៀត ក្នុងតំណែងជាប្រធានអង្គភាពប្រឆាំងភេរវកម្មសម្រាប់ប្រទេសជាតិមួយ ។
តែអ្វីដែលខ្ញុំចាប់អារម្មណ៍នោះ គឺការធ្វើដំណើរអស់រយៈពេលជាង១៣ម៉ោង នៅលើយន្តហោះឆ្លងទ្វីបពីអាស៊ីទៅកាន់អឺរ៉ុបលោក ហ៊ុន ម៉ាណែត បានជិះយន្តហោះថ្នាក់សន្សំលុយ (Economy Class) ។ ពិតណាស់ថវិកាសម្រាប់ជិះយន្តហោះថ្នាក់អ្នកមានលុយ (Business Class) មិនមែនជាបញ្ហាឡើយ ហើយឋានៈរបស់គាត់ក៏ត្រូវបានគេធានាឲ្យជិះថ្នាក់ខ្ពស់នេះដែរ ។
ដោយមានចម្ងល់ខ្ញុំក៏សួរគាត់ថា «ហេតុអ្វីបានជាលោកប្អូនម៉ាណែតមិនជិះ Business Class?» គាត់ក៏ឆ្លើយតបវិញថា «គង់តែដល់គោលដៅដូចគ្នាទេបង!» ។ ខ្ញុំគិតថា ឥរិយាបថបែបនេះ អាចធ្វើឲ្យខ្ញុំសន្និដ្ឋានបានថា ប្រហែលជាលោក ហ៊ុន ម៉ាណែត កំពុងត្រួសត្រាយផ្លូវខ្លួនឯង ដើម្បីឆ្ពោះទៅរកតួនាទីថ្នាក់ដឹកនាំកំពូលមួយនៅកម្ពុជាក្នុងទម្រង់នៃឥស្សរជនជំនាន់ថ្មី ដែលបន្ទាបខ្លួន ដើម្បីទទួលបានការគោរពជាជាងឱ្យគេគោរពដោយការខ្លាច ៕
ចែករំលែកព័តមាននេះ