ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​ស្នាមសម្លា.ប់លើកូន​ប្រុស​ប៉ុណ្ណឹងហើយ… នាងក្បាលរឹង​នៅប្រកែក​ទៀត​

5 ឆ្នាំ មុន

តាម​ប្រភព​ពី Metro បាន​ឲ្យ​ដឹង​ថា ម្តាយចុង​ដែល​បាន​សម្លាប់​កូនប្រុស​អាយុ​៥​ឆ្នាំ​ដោយ​ច្របាច់ក បាន​ប្រកែក​មិន​ទទួលស្គាល់​កំហុស​ដោយ​អះអាង​ថា ​កូនប្រុស​ស្លាប់​ដោយសារ​លង់ទឹក​ដោយ​ខ្លួនឯង នៅ​ពេល​កំពុងត្រាំ​ទឹក​ ។ នាង Melynie…

តាម​ប្រភព​ពី Metro បាន​ឲ្យ​ដឹង​ថា ម្តាយចុង​ដែល​បាន​សម្លាប់​កូនប្រុស​អាយុ​៥​ឆ្នាំ​ដោយ​ច្របាច់ក បាន​ប្រកែក​មិន​ទទួលស្គាល់​កំហុស​ដោយ​អះអាង​ថា ​កូនប្រុស​ស្លាប់​ដោយសារ​លង់ទឹក​ដោយ​ខ្លួនឯង នៅ​ពេល​កំពុងត្រាំ​ទឹក​ ។

នាង Melynie Curtis បាន​ប្រកែក​មិន​ទទួល​ការ​ចោទប្រកាន់​នៅ​ក្នុង​តុលាការ កាលពី​ថ្ងៃ​ចន្ទ ជាមួយនឹង​មេធាវី​របស់​នាង​ឈ្មោះ Todd Farkas ដោយ​ប្រាប់​តុលាការ Santa Fe ថា​ នាង​នៅផ្ទះ​ជាមួយនឹង​កូន​បួន​នាក់​តូច​ៗ ពេល​រឿង​នេះ​កើតឡើង​កាលពី​ខែ​មុន​។

តែ​ខាង​មន្ត្រី​វិភាគ​សាកសព​បាន​ប្រាប់​ប៉ូ​លិស​​ថា កូនចុង​របស់​នាង​ឈ្មោះ Jayden មិន​បាន​ស្លាប់​ដោយ​សារ​ការ​លង់ទឹក​ឡើយ​។ នេះ​ក៏​ព្រោះតែ​គ្មាន​ឃើញ​មានទឹក​នៅ​ក្នុង​សួត សក់​និង​ខោអាវ​មិន​សើម ហើយ​មាន​ស្នាម​ច្របាច់​នៅ​ត្រង់​កញ្ចឹង.កទៅវិញ ​។ គេ​ក៏​ឃើញ​មានការ​បាក់​ខ្ទង់ច្រមុះ ស្នាម​ជាំ​ខៀវ​នៅ​ខ្នង ដែល​អាច​មក​ពី​ការ​វាយ​នឹង​ខ្សែ​ក្រ​វាត់​​។

ពេល​នោះ នាង​ជា​ម្តាយចុង​ក៏​បាន​ប្រកែក​បន្ត​ថា នាង​ធ្វើ​បែប​នេះ​ គឺ​អ​ចេតនា​តែ​ប៉ុណ្ណោះ​។ តុលាការ​បាន​សម្រេច​ឃុំខ្លួន​នាង​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស៊ើប​បន្ត​ ។ ក្រុម​មេធាវី​របស់​នាង​ជាប់ចោទ កំពុង​តែ​ខំ​ប្រមូល​ឯកសារ​បញ្ជាក់​ថា​ នាង​មាន​ជំងឺ​ផ្លូវចិត្ត ហើយ​អាច​បន្ធូរ​បន្ថយ​ទោសដែរ ។

អត្ថបទសរសេរ ដោយ