ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​បម្រុង​ដឹក​គ្រឿងញៀ.ន ជិត​២​គីឡូក្រាម​ទៅ​ហុងកុង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៣ តុលា នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​បម្រុង​ដឹក ជញ្ជូន​គ្រឿងញៀន​ហោះហើរ​ឆ្លង​ដែន​ទៅ​ហុងកុង​។…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៣ តុលា នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​បម្រុង​ដឹក ជញ្ជូន​គ្រឿងញៀន​ហោះហើរ​ឆ្លង​ដែន​ទៅ​ហុងកុង​។ គួ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២០ តុលា កម្លាំង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​គយ និង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម បម្រុង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។

ជនសង្ស័យ​ឈ្មោះ YU WEI YI ភេទ​ប្រុស អាយុ​៣២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ 462923 ដែល​បាន និង​បម្រុង​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទីក្រុង​ហុងកុង​ប្រទេស​ចិន​។ ពាក់​ពន្ធ​ករណី​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ សារធាតុ​ញៀន​ខុសច្បាប់ លាក់​ក្នុង​កញ្ចប់ ស្បោង​រុំ​ជាប់​នៅ​ភ្លៅ​ទាំង​សងខាង និង​ដងខ្លួន​ជនជាតិ​ចិន​នោះ​ចំនួន​៤​កញ្ចប់ ជា​គ្រឿងញៀន​ប្រភេទ METHAMPHETAMINE ដែល​មាន​ទម្ងន់​១.៩៩៤.៧២ ក្រាម (​ស្មើ​ជិត​២​គីឡូក្រាម​)​។

នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​សហការ​បាន​ឃាត់ខ្លួន​ជនជាតិ​ម្នាក់​នោះ​មែន ដែល​គេ​បម្រុង​ដឹក​ជញ្ជូន​សារធាតុ​ញៀន​ជិត​២​គីឡូក្រាម​ទៅ​កាន់​ទីក្រុង​ហុងកុង ប្រទេស​ចិន​។ តាម​ចម្លើយ​ជនសង្ស័យ បាន​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​ថា ថ្នាំ​ញៀន​នោះ​ខ្លួន​បាន​ទទួល​ពី​មនុស្ស​ម្នាក់ ជា​ជនជាតិ​ចិន​ដូច​គ្នា ប្រគល់​ឲ្យ​រូបគេ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ហុងកុង​តាម​ជើងហោះហើរ ។

ជនសង្ស័យ​បន្ត​ថា ពេល​ទៅ​ដល់​ហុងកុង​មាន​មនុស្ស​ចាំ​ទទួលយក តែ​មិន​ទាន់​បាន​ចេញ​ផង ត្រូវ​សមត្ថកិច្ច នៃ​ប្រទេស​កម្ពុជា​ចាប់ខ្លួន​។ ជនសង្ស័យ និង វត្ថុ​តាង​ត្រូវ​បាន​សមត​ត្ថ​កិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ