មនុស្សជាច្រើនពិបាកនឹងលេបថ្នាំ ។ មានអ្វីជាច្រើនដែលអ្នកអាចព្យាយាមធ្វើឲ្យវាមានភាពងាយស្រួល ហើយឱសថការីរបស់អ្នកអាចផ្តល់ដំបូន្មាន ល្អៗបាន ។
វិធីធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការលេបថ្នាំ។ អ្វីដែលអ្នកគួរធ្វើ ៖
1.បើលេបថ្នាំជាមួយទឹកពិបាក អ្នកក៏អាចសាកល្បងប្រើវាជាមួយនឹងអ្វីផ្សេងទៀតដូចជាទឹកដោះគោជូរ ឬផ្លែឈើ ។
2.ពើងខ្លួនទៅមុខបន្តិច នៅពេលអ្នកលេបថ្នាំ ។
3.ហាត់ញ៉ាំជាមួយនំប៉័ង តូចៗ ឬចាហួយ ។
អ្វីដែលអ្នកមិនគួរធ្វើ ៖
1.កុំបោះថ្នាំទៅខាងក្រោយបំពង់ករបស់អ្នក ។
2.កុំងើយក្បាលទៅក្រោយច្រើនពេកនៅពេលអ្នកលេប វាអាចធ្វើឲ្យវាពិបាកលេប ។
3.កុំខាំ កុំកំទេច ឬបកស្រទាប់ថ្នាំចាក់យកតែម្សៅថ្នាំរបស់អ្នកដោយមិនចាំបាច់ទទួលបានការណែនាំពីគ្រូពេទ្យ វាអាចធ្វើឲ្យថ្នាំមានដំណើរមិនបានត្រឹមត្រូវ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ