ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា​រៀប​ធ្វើ​ស្ពាន​ថ្មី គេ​នាំ​គ្នា​រុករាន​ដណ្តើម​ដី​គ្នា

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ បន្ទាប់​ពី​មាន​ដំណឹង​លេចឮ​ថា មានការ​ធ្វើ​ផ្លូវ និង​សាងសង់​ស្ពាន​១​ទៀត​ឆ្លងកាត់​ទន្លេ សេ​កុង មាន​ជន​មួយ​ចំនួន​តូច និង​មន្ត្រីរាជការ​មួយ​ក្តាប់​តូច បាន​ធ្វើការ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​កម្ម សិទ្ធ​ផ្ទាល់ខ្លួន ដែល​មាន​ដាំ​បង្គោលរបង…

ខេត្តស្ទឹងត្រែង​៖ បន្ទាប់​ពី​មាន​ដំណឹង​លេចឮ​ថា មានការ​ធ្វើ​ផ្លូវ និង​សាងសង់​ស្ពាន​១​ទៀត​ឆ្លងកាត់​ទន្លេ សេ​កុង មាន​ជន​មួយ​ចំនួន​តូច និង​មន្ត្រីរាជការ​មួយ​ក្តាប់​តូច បាន​ធ្វើការ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​កម្ម សិទ្ធ​ផ្ទាល់ខ្លួន ដែល​មាន​ដាំ​បង្គោលរបង ឈើ ថ្ម និង​ដំណាំ​ខ្លះ​ៗ ហើយ​ត្រូវ​កំលាំង​នៃ​គណៈកម្មការ​ចម្រុះ របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង​ធ្វើ​ប្រតិបត្តិការ​រុះរើ​។

​ការ​អនុវត្ត​ដាក់​បង្គោល​ដាំ​លើ​ដី​ព្រៃ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច អី​ប៊ូ​ក ក្នុង​ឃុំ​ស្តៅ ស្រុក​សេ​សាន ដឹកនាំ​ដោយ​លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត ដែល​មានកំ​លាំង​របស់​មន្ទីរ​បរិស្ថាន រដ្ឋបាល​ព្រៃឈើ មន្ត្រី​អធិការកិច្ច មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត កងកំលាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។

​លោក អន ចាន់ សុ​ជាតិ នាយ​ខណ្ឌ​រង រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង បានឱ្យ​ដឹង​ថា ការ​ទន្ទ្រាន កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់​នៅ​ចំនុច​ខាងលើ គឺ​មាន​ទំហំ​ក្បាលដី​១៥០០​ម៉ែត្រ ដែល​ពី​មុន​ជា​ដី សម្បទាន​សេដ្ឋកិច្ច​របស់​អតីត​ក្រុមហ៊ុន​សុខ ហេង ដែល​រដ្ឋាភិបាល ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​ជា​ច្រើន ឆ្នាំ​មក​ហើយ តែ​នា​ថ្មី​ៗ​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន​តូច​បាន​រុករាន​ចាប់​ជា​កម្មសិទ្ធិ ត្រូវ​អាជ្ញាធរ​ខេត្ត ធ្វើ ប្រតិបត្តិការ​រុះរើ​។

​លោក នាយ​ខណ្ឌ​រង​បាន​បន្ត​ថា ចាប់ពី​ចំនុច​អី​ប៊ូ​ក ក្នុង​ឃុំ​ស្តៅ ស្រុក​សេ​សាន ការ​ទន្ទ្រាន​ដី មាន​ចំនួន​៩​ចំនុច ក្នុង​នោះ​មាន​៣​ចំនុច សង់​កូនខ្ទម និង​មាន​ដាំ​ដំណាំ​ផ្សេង​ៗ ដែល​កូនខ្ទម​ទាំង​៣​នេះ មន្ត្រី​ជំនាញ បង្ក​សំណុំរឿង​ទៅ​តុលាការ​រកមុខ​ម្ចាស់​មក​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ហើយ​រុះរើ​ចេញ​។

​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឱ្យ​ដឹង​ថា ពី​មុន​គឺជា​ដី​សម្បទាន​សេដ្ឋកិច្ច របស់ ក្រុមហ៊ុន​សុខ ហេង ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម ដែល​រដ្ឋ បាន​សម្បទាន​ចំនួន​៧៤០០​ហិ​កតា ហើយ​មិន​ធ្វើការ​អភិវឌ្ឍ​អ្វី ត្រូវ​បាន​ដកហូត កាត់​មក​នៅ​សល់​៦២០​ហិ​កតា ក្រោយមក​ទៀត ទោះ​ក្រុមហ៊ុន សុខ ហេង សល់​ដី​៦២០​ហិ​កតា ក៏​គ្មាន​ការ​អភិវឌ្ឍ​អ្វី​សោះ ទើប​រាជរដ្ឋាភិបាល បាន​ដាក់​ដី​ទាំង នោះ​មក​ជា​សម្បត្តិ​រដ្ឋ​ទាំងស្រុង​។

​លោក មិ​ញ ស៊ីចាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត បាន ឱ្យ​ដឹង​ថា មន្ត្រី​នៃ​មន្ទីរ​សា​ម៉ី និង​រៀបចំ​ចុះបញ្ជី នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ហ៊ុម​ព័ទ្ធ រួច​ប្រគល់​ជូន មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​អ្នកគ្រប់គ្រង​។

​លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​ចុះ ដក់ហូត​បង្គោលរបង និង​លើក​ស្លាក់ ដើម្បី​ជៀសវាង ការ​ទន្ទ្រាន​ដី​ជា​បន្ត​ទៀត លោក នឹង​ប្រើប្រាស់​កំលាំង​ប្រដាប់​អាវុធ​ចុះ​ល្បាត រៀង​រាល់​១​ស​ប្តា​ហ៍ម្ត​ង បើ​ឃើញ​មាន​ករណី​រុក​​រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​ទៀត​នោះ និង​អនុ​វត្ត​ទៅ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ