ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​អី​ក៏​លឿន​ម៉េ​ស មួយ​ភ្លែត​សោះ​…​តែ​អត់​បាន​ជោគជ័យ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ចេញពី​កន្លែងធ្វើការ​នៅផ្ទះ​សំណាក់​ទឹកមាស​មក​ទិញ​បា​កាស​ហូប ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​មក​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​តែ​មាន​សមត្ថកិច្ច​មក​ទាន់​ជួយ​អន្តរាគមន៍ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ចេញពី​កន្លែងធ្វើការ​នៅផ្ទះ​សំណាក់​ទឹកមាស​មក​ទិញ​បា​កាស​ហូប ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​មក​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​តែ​មាន​សមត្ថកិច្ច​មក​ទាន់​ជួយ​អន្តរាគមន៍ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ នៅ​ចំណុច​រ៉ា​រថភ្លើង ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ជន​រង​គ្រោះ​មានឈ្មោះ ម៉េ​ង សុ​ជាតិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​កន្លែងធ្វើការ​នៅ​ផ្លូវ​ទំនប់​៧០ ផ្ទះសំណាក់​យីហោ ទឹកមាស សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ព្រៃវែង ១M-៧៦០៤ បើកបរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចេញ​មក​ពី​កន្លែងធ្វើការ​ដើម្បី​ទៅ​ទិញ​ភេសជ្ជៈ​បា​កាស​ហូប​នៅ​ចំណុច​រ៉ា​រថភ្លើង​ទំនប់​៧០ ។

ខណៈ​បើក​ទៅ​ដល់​ចំណុច​កើតហេតុ​ហើយ​ជន​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​ចាក់សោ​.​ក​ម៉ូតូ​រួច​ចូល​ទៅ​ទិញ​បាន​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​​ជិះ​មក​មួយ​គ្រឿង​ម៉ាក​មី​អូ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AD-៧៨០២ បើកបរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​រួច​បាន​ឈប់​ម៉ូតូ​ចុះ​ទៅ​វាយ​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​២​នាក់​ទៀត​ទាញ​កាច់​.​ក​ម៉ូតូ ។

ភ្លាម​ៗ​នោះ​ដែល​ក៏​មាន​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ម្នាក់​ប្រទះ​ឃើញ​ក៏​ជួយ​អន្តរាគមន៍​ទើប​ជនសង្ស័យ​៣​នាក់​នោះ​រត់​ចោល​ម៉ូតូ​អស់​ចូល​ទៅ​ក្នុង​រ៉ា​រថភ្លើង​បាត់​ស្រមោល ហើយ​ជន​រង​គ្រោះ​ក៏​បាន​បន្ត​ទៀត​ថា ពេល​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​រូប​គាត់​ពេល​នោះ​គាត់​បាន​ជ្រុះ​កាបូប​លុយ​ហើយ​ក្នុង​នោះ​មាន​លុយ​ចំនួន​៨០​ដុល្លារ​ថែម​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​សង្កែ​ទី​១​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ