រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ការភ្ញាក់ផ្អើលជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១៥ កញ្ញា នេះ ខណៈឃើញក្រុមអាជីវករផ្សារព្រៃទា បាននាំគ្នាប្រមូលផ្តុំធ្វើការតវ៉ា និងសុំទាមទារឱ្យនគរបាលដោះលែងមនុស្សចំនួន៣នាក់ ដែលត្រូវបានកម្លាំងនាំមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៤ កញ្ញា ។
គួររំលឹកថា ការឃាត់ខ្លួន គឺដោយជាប់ពាក់ព័ន្ធចាប់ស្ដ្រីម្នាក់ ដែលសង្ស័យជាចោរលួចទូរស័ព្ទចាប់កោរសក់ និងធ្វើទារុណកម្មលើរូបស្ត្រីជាចោររូបនោះ បន្ទាប់ពីវីដេអូនៃការចាប់កោរសក់ និងប្រើប្រាស់ហិង្សា ត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ។
ជាក់ស្តែង នៅថ្ងៃទី១៥ កញ្ញា ដដែលនេះ អាជីវករលក់ក្នុងផ្សារបានប្រមូលគ្នាធ្វើការតវ៉ាសុំឲ្យដោះលែងអាជីវករដែលត្រូវបានឃាត់ខ្លូនចំនួន៣នាក់ ដោយពួកគាត់លើកឡើងថា ពួកគេជាជនរងគ្រោះទេ ហើយប៉ុន្មានខែមកនេះ ឧស្សាហ៍មានករណីបន្លំលួចកើតឡើងណាស់នៅក្នុងផ្សារធ្វើឲ្យពួកគាត់ខឹង ប្រសិនបើមានការធ្វើចឹងលើស សុំឱ្យមានការយោគយល់ និងអធ្យាស្រ័យផង ។
ចែករំលែកព័តមាននេះ