ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ ដី​ផ្ទះ​រាប់​ពាន់​ខ្នង​ស្ថិត​ក្នុង​ការ​ឃុំ​ទុក​ដោយ​រដ្ឋ (មានវីដេអូ)

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ អំពី​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​ខេត្តកោះកុង​រាប់​ពាន់​គ្រួសារ​ដែល​កំពុង​រង​ទុក្ខ​ដោយសារ​តែ​ដី​កម្ម​សិ​ទ្ឋិ​ និង​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​ត្រូវ​បាន​ដាក់​ចូល​ក្នុង​តំបន់​ការពារ​ដោយ​អនុ​ក្រិ​ត្យ និង​លិខិត ស​ជ​ណ ខេត្ត…

ខេត្តកោះកុង ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ អំពី​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​ខេត្តកោះកុង​រាប់​ពាន់​គ្រួសារ​ដែល​កំពុង​រង​ទុក្ខ​ដោយសារ​តែ​ដី​កម្ម​សិ​ទ្ឋិ​ និង​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​ត្រូវ​បាន​ដាក់​ចូល​ក្នុង​តំបន់​ការពារ​ដោយ​អនុ​ក្រិ​ត្យ និង​លិខិត ស​ជ​ណ ខេត្ត រួច​មក អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​នានា រួម​ទាំង​អាជ្ញាធរ​ខេត្ត​ផង​ដែរ បាន​មាន​ប្រតិកម្ម​យ៉ាង​ឆាប់រហ័ស​ដោយ​លើកយក​ការ​ពិចារណា​ជា​ថ្មី និង​បាន​បើក​កិច្ចប្រជុំ​ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​បញ្ចៀស​បញ្ហា​ចំរូងចំរាស់​កុំអោយ​កើត​មាន ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១១-១២ ខែកញ្ញា ឆ្នាំ​២០១៨ នេះ លោក​យស់ ឆោម​ណា​រ៉ា​ឌី អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់ បាន​កោះ​អញ្ជើញ​អាជ្ញាធរ​ខេត្ត ក្រុង ស្រុក​មេឃុំ ចៅសង្កាត់ មេ​ភូមិ និង​មន្ទីរ​ពាក់​ព័​ន្ឋ​មួយ​ចំនួន​ដើម្បី បើក​កិច្ចប្រជុំ​មួយ​ក្រោម​ប្រធានបទ ប្លង់​គោល​ក្រុង​ខេមរភូមិន្ទ ក្នុង​នោះ​អង្គប្រជុំ​បាន​លើកយក និង​ផ្តោត​សំខាន់​ទៅ​លើ​ខ្លឹមសារ​អនុ​ក្រិ​ត្យ​លេខ​៨០ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ របស់​ក្រសួងបរិស្ថាន និង​លិខិត​លេខ​១៨៥/១៨ ស​ជ​ណ ចុះ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ របស់​លោកស្រី មិថុនា ភូ​ថង ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​កម្ម​សិ​ទ្ឋិ និង​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ។

តាម​មន្ត្រី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ជា​ច្រើន​បាន​បញ្ជាក់​ថា ទោះបី​អនុ​ក្រិ​ត្យ​និង លិខិត ស​ជ​ណ ត្រូវ​បាន​ប្រកាស​សុពលភាព​រួច​ហើយ​ក្តី ប៉ុន្តែ​អង្គប្រជុំ​បាន​ឯកភាព​ធ្វើ​លិខិត​អនុប្រយោគ​ដើម្បី​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ​ខ្វៀល​ដី​កម្ម​សិ​ទិ្ឋ​និង​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​ចេញពី​តំបន់​ការពារ​ទាំង​ពីរ ។

សូម​រំលឹក​ថា​ផ្ទៃដី​អចលនទ្រព្យ​របស់​រដ្ឋ​ដែល​មាន​ចំនួន​សរុប​រាប់រយ​ទីតាំង និង​កម្ម​សិ​ទ្ឋិ​ពលរដ្ឋ​រាប់​ពាន់​ខ្នង ស្ថិត​នៅ​ក្នុង​ក្រុង​ស្រុក​ចំនួន​៦ គឺ​ស្រុកស្រែ​អំបិល ស្រុក​បុ​ទុម​សាគរ ស្រុក​គី​រី​សាគរ ស្រុក​ថ្ម​បាំង ស្រុក​មណ្ឌល​សីមា និង​ក្រុង​ខេមរភូមិន្ទ ត្រូវ​បាន​គ្របដណ្តប់ ដោយសារ វិសាលភាព​នៃ​អនុ​ក្រិ​ត្យ និង​លិខិត ស​ជ​ណ ជា​ហេតុ​ធ្វើ​អោយ​ចរាចរ​សេដ្ឋកិច្ច​លើ​វិស័យ​អចលនទ្រព្យ និង​ការ​អភិវឌ្ឍ​ត្រូវ​បាន​ជាប់​គាំង​ធ្វើ​ឲ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​មានការ​ធ្លាក់​ចុះ និង​គម្រោង​អភិ​វ​ឌ្ឍ​ន៍​របស់​អាជ្ញាធរ​មួយ​ចំនួន​ក៏​ត្រូវ​រាំងស្ទះ​ក្នុងអំឡុងពេល​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​កម្ម​សិទ្ធ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​(​ប្លង់​រឹង​)​ដែល​មាន​ស្រាប់​ត្រូវ​បាន​បដិសេធ​ពុំ​ទទួលស្គាល់​តាម​ផ្លូវច្បាប់​ឡើយ ពេល​ដែល​ពួក​គាត់​ត្រូវការ​យក​ប្លង់​ទាំងនោះ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ ។

មន្ត្រី​សាលាខេត្ត​កោះកុង​បាន​អះអាង​ថា​ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ​អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​មួយ​ចុះ​ស្រង់​ទិន្ន័យ​ដី​ពលរដ្ឋ​ដែល​ពាក់​ព័​ន្ឋ​ហើយ​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ខ្វៀល​ចេញពី​តំបន់​ការពារ ក្នុង​នោះ​ស្រុក​កោះកុង​និង​ក្រុង​ខេមរភូមិន្ទ មានការ​ពាក់​ព័​ន្ឋ​ច្រើន​ជាងគេ ។​

ជាក់ស្តែង​ដី​ពលរដ្ឋ​ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ​ប្រមាណ​៥៨០​ប្លង់​ដែល​ក្រុម​និស្សិត​បាន​វាស់វែង​កន្លង​មក ក៏​កំពុង​ដាក់​ស្នើ​សុំ​កាត់​ចេញ​ដែរ ។

ប្រភព​ដដែល​បន្ត​ថា គម្រោង​ខ្វៀល​ដី​ចេញពី​តំបន់​ការពារ​នេះ​នឹង​ត្រូវ​បញ្ចប់​មុន​ពិ​ធិ​បុណ្យ​សមុទ្រ​ដែល​នឹង​រៀបចំ​ឡើង​នៅ​ពាក់​កណ្តាលខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ