ស្រវឹង…ហៅប្រពន្ធឱ្យមកអង្គុយមើលគាត់គាស់គ្រាប់B40
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ បុរសម្នាក់ឈ្មោះ លេង បូណា អាយុ៤៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ឃុំជាំក្សាន្ត បានរងរបួសធ្ងន់…
ខេត្តព្រះវិហារ ៖ បុរសម្នាក់ឈ្មោះ លេង បូណា អាយុ៤៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ឃុំជាំក្សាន្ត បានរងរបួសធ្ងន់…
ខេត្តព្រះវិហារ ៖ បុរសម្នាក់ឈ្មោះ លេង បូណា អាយុ៤៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ឃុំជាំក្សាន្ត បានរងរបួសធ្ងន់ ខណៈផឹកស្រាស្រវឹង ហើយយកក្បាលគ្រាប់ប្រភេទB៤០មកគាស់ បណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ ។
បើតាមលោកមេឃុំទឹកក្រហមបានឲ្យដឹងថា ហេតុការណ៍ផ្ទុះនេះកើតឡើងកាលពីវេលាម៉ោងជាង១រសៀលថ្ងៃទី៦ ខែកញ្ញា នៅក្រោមផ្ទះបុរសរងគ្រោះ ។ មុនពេលកើតហេតុ បុរសរងគ្រោះបានយកក្បាលគ្រាប់ ដែលរើសបានកន្លងមក មកកែច្នៃនៅក្រោមផ្ទះរបស់ខ្លួន ក្នុងស្ថានភាពស្រវឹងផង ។
មិនតែប៉ុណ្ណោះ បានហៅប្រពន្ធឲ្យមកអង្គុយមើលថែមទៀត ប៉ុន្តែប្រពន្ធឃើញសភាពមិនស្រួល ក៏ចុះពីលើផ្ទះរត់ទៅរកអ្នកជិតខាងមកជួយឃាត់ តែឃាត់មិនទាន់ ព្រោះបុរសជាប្តីបានធ្វើឲ្យគ្រាប់នោះផ្ទុះទៅហើយ និងរងរបួសដោយអំបែងគ្រាប់សុសពេញខ្លួន ។
លោកមេឃុំបញ្ជាក់ថា កន្លងមកបុរសរងគ្រោះតែងតែរករឿងឈ្លោះប្រកែកក្នុងគ្រួសារ ថែមទាំងយកគ្រាប់ចាស់ៗដែលរើសបាន មកគប់ដាក់ប្រពន្ធរត់ផ្អើលពេញផ្ទះ តែមិនផ្ទុះ ។ មិនតែប៉ុណ្ណោះ តែងប្រើអំពើហិង្សាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនថែមទៀត រហូតដល់អាជ្ញាធរនិងសមត្ថកិច្ច ដកហូតគ្រាប់ចាស់ៗចំនួន៣គ្រាប់រួចមកហើយ និងឃាត់ខ្លួនបញ្ជូនទៅធ្វើកិច្ចសន្យានៅអធិការរដ្ឋាននគរបាលស្រុក តាមបណ្តឹងប្រពន្ធ តែបុរសរូបនេះនៅតែមិនរាងចាល ទីបំផុតធ្វើឱ្យខ្លួនឯងរងរបួសធ្ងន់ ។
សូមបញ្ជាក់ថា បច្ចប្បន្នបុរសរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីពេទ្យបង្អែកស្រុកជាំក្សាន្ត បញ្ជូនទៅកាន់មន្ទីពេទ្យបង្អែក១៦មករា ដើម្បីសង្គ្រោះបន្តដោយសារស្ថិតក្នុងសភាពធ្ងន់ ៕
ចែករំលែកព័តមាននេះ