ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស…ចោរលួចម៉ូតូម្នាក់ ពេល​ប៉ូលិស​ទាន់​ធ្វើ​ឆ្កួត

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Shanghaiist បានឱ្យ​​ដឹង​ថា ចោរលួច​ម៉ូតូ​មួយ​រូប​បាន​​នោម​ដាក់​ដប ហើយ​យក​ទៅ​ ផឹក ក្រោយ​ពេល​ប៉ូ​លិស​​ទាន់​ ពេល​លួច​ម៉ូតូ​ ។ រូបគេ​ធ្វើ​បែប​នេះ…

តាម​ប្រភព​ពី​ Shanghaiist បានឱ្យ​​ដឹង​ថា ចោរលួច​ម៉ូតូ​មួយ​រូប​បាន​​នោម​ដាក់​ដប ហើយ​យក​ទៅ​
ផឹក ក្រោយ​ពេល​ប៉ូ​លិស​​ទាន់​ ពេល​លួច​ម៉ូតូ​ ។ រូបគេ​ធ្វើ​បែប​នេះ គឺ​ដោយសារ​តែ​ចង់​ធ្វើ​ពុត​ជា​មាន​ជំងឺ​
សរ​សៃប្រសាទ​។

រឿងហេតុ​នេះ ​កើតឡើង​​នៅ​​ព្រឹក​ថ្ងៃ​ពុធ ក្នុង​ក្រុង Zhengzhou ខេត្ត Henan​ ។ បុរស​វ័យ​កណ្តាល​ម្នាក់ ត្រូវ​បាន​ប៉ូ​លិស​ទាន់ ​ពេល​ប្រុង​​​លួច​ម៉ូតូ​អា​គុយ ​។ ដោយសារ​តែ​ខ្លាច​ប៉ូ​លិស​ចាប់ គាត់​ក៏​អង្គុយ​ចោងហោង​នៅ​ក្រោម​ដើមឈើ រួច​ដក​បំពង់​ថ្នាំ​​តូច​​មួយ ដាក់​ត្រង​​ទឹកនោម​​របស់​ខ្លួន ហើយ​យក​​ទៅ​ផឹក ​។ គាត់​ធ្វើ​បែប​នេះ​ ពីរ​ដង​បន្ថែម​ទៀត ដើម្បី​ឱ្យ​​ប៉ូ​លិស​​ជឿ​ថា​ ឆ្កួត​មែន ​។

ក្រោយមក​ ប៉ូ​លិស​រក​ឃើញ​ថា នេះ​គ្រាន់តែ​ជា​ការ​សម្តែង​បន្លំ​ភ្នែក​តែ​ប៉ុណ្ណោះ ព្រោះ​បុរស​អាយុ​៥២​ឆ្នាំ​រូប​នេះ ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​ដង​​មក​ហើយ​ ។ គាត់​មានត្រកូល Liao​ ។

អាជ្ញាធរ​ជឿជាក់​ថា ជនសង្ស័យ​​ផឹកទឹក​នោម​បែប​នេះ គ្រាន់តែ​ចង់​រួច​ទោ​ស​។ ចុង​ក្រោយ ការ​ចាប់ខ្លួន​នៅ​តែ​ធ្វើ​ឡើង​ដដែល ​។ ដោយសារ​តែ​រឿង​ល្បី​ដល់​មហាជន​ ក្នុង​បណ្តាញ​សង្គម​ប្រទេស​ចិន មាន​មនុស្ស​មួយ​ចំនួន​និយាយ​លេងសើច​ថា ចោរ​ត្រកូល Liao ផឹកទឹក​នោម គឺ​ដើម្បី​សុខភាព ព្រោះ​វា​ជា​វិធី​បុរាណ​ក្នុង​ការ​ព្យាបាល​ជំងឺ ។

អត្ថបទសរសេរ ដោយ