ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​ដង​ហើយ ​គាត់​អត់​រាង​សោះ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ទីបំផុត ផលិតករ​ភាពយន្ត​ជនជាតិ​អូ​ស្រា្ត​លី​ម្នាក់​ដែល​ជាប់ចោទ​បង្ហោះ​ដ្រូ​ន​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​បាន​ប្រកាស​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៦​ឆ្នាំ ។ ការ​ប្រកាស​សាលក្រម​នេះ គឺ​ក្រោយ​ការ​បញ្ចប់​សវនាការ​សាកសួរ​ដេញដោល​ច្រើន​លើក​ច្រើន​សា​កន្លង​មក​ទើប​សម្រេច នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា លើ​សំណុំរឿង​ជនជាតិ​អូស្ត្រាលី​បង្ហោះ​ដ្រូ​នដោយ​លោក…

រាជធានី​ភ្នំពេញ ៖ទីបំផុត ផលិតករ​ភាពយន្ត​ជនជាតិ​អូ​ស្រា្ត​លី​ម្នាក់​ដែល​ជាប់ចោទ​បង្ហោះ​ដ្រូ​ន​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​បាន​ប្រកាស​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៦​ឆ្នាំ ។ ការ​ប្រកាស​សាលក្រម​នេះ គឺ​ក្រោយ​ការ​បញ្ចប់​សវនាការ​សាកសួរ​ដេញដោល​ច្រើន​លើក​ច្រើន​សា​កន្លង​មក​ទើប​សម្រេច នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា លើ​សំណុំរឿង​ជនជាតិ​អូស្ត្រាលី​បង្ហោះ​ដ្រូ​នដោយ​លោក សេង លាង ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់ចោទ​ពី​បទ​ប្រមូលផ្តុំ​ព័ត៌មាន​ជា​អាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​យោង​តាម​មាត្រា​៤៤៦​នៃ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

គួរ​បញ្ជាក់​ថា ការ​សម្រេច​ផ្តន្ទាទោស​ដូច​ខាងលើ គឺ​បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​ជំនុំជម្រះ​ជា​ច្រើន​ថ្ងៃ​លើ​សំណុំរឿង​នេះ ដែល​បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែសីហា ។ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​រូប​នេះឈ្មោះ James Ricketson អាយុ​៦៨​ឆ្នាំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ផែន​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន នៅ​ចំណុច​រូបសំណាក​ព្រះ​គម្លង់ ក្នុង​ខណ្ឌដូនពេញ ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​ដ្រូ​ន​ផ្តិត​យក​រូបភាព​នានា​ពីលើ​អាកាស ដើម្បី​ផ្សព្វផ្សាយ​ទៅ​ក្រៅប្រទេស ដែល​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ទើប​ដឹង​ថា ជនជាតិ​អូ​ស្ត្រាលី​រូប​នេះ​ជា​ផលិតករ​ភាពយន្ត​ម្នាក់​ដែល​មានរឿង​អាស្រូវ​ជា​ច្រើន និង​មានរឿង​ខ្លះ​ត្រូវ​បាន​តុលាការ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ផ្តន្ទាទោស​រួច​ហើយ​ដែរ ។ ក្នុង​នោះ​មាន​ដូច​ជា រឿង​ជួញដូរ​កុមារ​ខ្មែរ​ទៅ​ក្រៅប្រទេស ដែល​ត្រូវ​ផ្តន្ទាទោស​២​ឆ្នាំ​តែ​ទោស​នោះ​ត្រូវ​ព្យួរ និង​មាន​សំណ​រឿង​រដ្ឋប្បវេណី​មួយទៀត ត្រូវ​តុលាការ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៥​លាន​រៀល និង​សង​ទៅ​ដើមបណ្តឹង​៦​លាន​រៀល តែ​សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើង​កំបាំង​មុខ​ជនជាប់ចោទ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ដោយសារ​គាត់​គេចខ្លួន​ទៅ​ប្រទេស​អូស្ត្រាលី ។

ប្រភព​ព័ត៌មាន​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឱ្យដឹង​ទៀត​ថា ជនជាប់ចោទ​រូប​នេះ​បាន​លួច​ចូលមក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៥ ដោយ​ការ​ស្នាក់នៅ​មិន​ពិតប្រាកដ ។ លុះ​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និងអនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឃើញ​ជនបរទេស​រូប​នេះ​ដើរ​បង្ហោះកាមេរ៉ា​ដ្រូ​ន​ថតរូប​ពីលើ​អាកាស​តាម​អំពើ​ចិត្ត​ផ្តិត​យក​សកម្មភាព​ថ្ងៃ​ត្រៀម​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ដែល​ត្រូវ​បាន​ហាមឃាត់ ៕

អត្ថបទសរសេរ ដោយ