ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ឈប់​រំលាយ​ចោល​ទីតាំង​បា.ញ់​កាំជ្រួច

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ វេ​ប​សាយ​ពិសេស​មួយ​រាយការណ៍​នា​ថ្ងៃ​ទី​២២​សីហា​ថា កូរ៉េ​ខាងជើង​បាន​បញ្ឈប់​ការងារ​កម្ទេច​ចោល​ទីតាំង​បា​ញ់្​់បង្ហោះ​កាំជ្រួច​មួយ​នា​ដើមខែ​សីហា ទោះបី​មានការ​សន្យា​នានា​ពេល​ជួប​គ្នា​កំពូល​នៅ​សិង្ហ​បុរី​ជាមួយ​សហរដ្ឋអាមេរិក​ក្ដី​។ វេ​ប​សាយ​ ​38NORTH​ ផ្ដល់​ព័ត៌មាន​នោះ ពេល​មានការ​សង្ស័យ​លើ​ឆន្ទៈ​ពិតប្រាកដ​របស់​​កូរ៉េ​ខាងជើង ទទួល​យល់ព្រម​ធ្វើ​តាម​សំណើ​នានា​របស់​អា​មេ​រិ​ក​ឲ្យ​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​។​តាម​វេ​ប​សាយ​អា​មេ​រិ​ក​នេះ​ថា…

ប្រទេស​កូរ៉េ​ខាងជើង ៖ វេ​ប​សាយ​ពិសេស​មួយ​រាយការណ៍​នា​ថ្ងៃ​ទី​២២​សីហា​ថា កូរ៉េ​ខាងជើង​បាន​បញ្ឈប់​ការងារ​កម្ទេច​ចោល​ទីតាំង​បា​ញ់្​់បង្ហោះ​កាំជ្រួច​មួយ​នា​ដើមខែ​សីហា ទោះបី​មានការ​សន្យា​នានា​ពេល​ជួប​គ្នា​កំពូល​នៅ​សិង្ហ​បុរី​ជាមួយ​សហរដ្ឋអាមេរិក​ក្ដី​។

វេ​ប​សាយ​ ​38NORTH​ ផ្ដល់​ព័ត៌មាន​នោះ ពេល​មានការ​សង្ស័យ​លើ​ឆន្ទៈ​ពិតប្រាកដ​របស់​​កូរ៉េ​ខាងជើង ទទួល​យល់ព្រម​ធ្វើ​តាម​សំណើ​នានា​របស់​អា​មេ​រិ​ក​ឲ្យ​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​។​តាម​វេ​ប​សាយ​អា​មេ​រិ​ក​នេះ​ថា បណ្ដា​រូបភាព​នៃ​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្កាយ​រណប ​SOHAE ​ដែល​ថត​កាលពី​ថ្ងៃ​ទី​១៦ ​សីហា​ ដោយ​បណ្ដា​ផ្កាយ​រណប​ពាណិជ្ជ​កម្ម​បញ្ជាក់​ថា ពុំ​មាន​សកម្មភាព​ណាមួយ​នៃ​ការ​បំផ្លាញ​ចោល​ទីតាំង​នេះ​ឡើយ​ចាប់​តាំងពី​ថ្ងៃ​ទី​៣​សីហា​មក ទោះជា​នៅ​តំបន់​ដែល​សាកល្បង​ម៉ូ​ទ័​រ​កាំជ្រួច​ប្ញុ​ជើង​ទម្រ​បាញ់​បង្ហោះ​។

38NORTH​ គូសបញ្ជាក់​ថា ​មានការ​រីក​ចម្រើន​នានា ក្នុង​ការ​បំផ្លាញ​ទីតាំង​សាកល្បង​ម៉ូ​ទ័រ​​កាំជ្រួច​កត់សម្គាល់​ឃើញ​នា​ខែកក្កដា​ មក​ដើមខែ​សីហា តែ​បណ្ដា​សមាសភាព​ដែល​ដក​ចេញ​មុន​នេះ នៅ​ទុក​ចោល​លើ​ដី​នៅឡើយ​។​ ទាក់ទិន​ដល់​តំបន់​បាញ់​បង្ហោះ ការងារ​បំផ្លាញ​ចោល​ហាក់​ត្រូវ​បញ្ឈប់​ផង​ដែរ​។

បណ្ដា​សមាជិក​ក្រុម​ចរចា​អា​មេ​រិ​ក​និយាយ​ថា ពួក​គេ​ពុំ​កត់សម្គាល់​ឃើញ​ការ​រីក​ចម្រើន​ណាមួយ​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ និង​ថា ​ពុំ​មាន​អ្វី​បញ្ជាក់​ថា​កូរ៉េ​ខាងជើង​ត្រៀម​ចរចា​ដោយ​ពិតប្រាកដ បើ​ដរាបណា​អា​មេ​រិ​ក​ពុំ​សន្យា​សម្រាល​ទណ្ឌកម្ម​ជា​ថ្នូរ​វិញ​ទេ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ