ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​លោក អ៊ូ ច័ន្ទ​រ័​ត្ន បន្ត​ចូល​ជួប​អ្នកទោស​សកម្មជន​បក្ស​ប្រឆាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តំណាងរាស្ត្រ​លោក អ៊ូ ច័ន្ទ​រ័​ត្ន នៅ​រសៀល​ថ្ងៃ​ទី​២២ ខែសីហា​នេះ បាន​ដឹកនាំ​សកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​ក្រុម​បន្ត​ចូល​ជួប​សួរសុខទុក្ខ​អ្នកទោស​ប្រមាណ​១៥​នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស​។ ខណៈ​ដែល​ចរន្ត​នៃ​ការ​ដោះ​លែង​អ្នកទោស​បាន​កើតឡើង​ស្ងាត់​នា​ពេល…

រាជធានី​ភ្នំពេញ ៖ អតីត​តំណាងរាស្ត្រ​លោក អ៊ូ ច័ន្ទ​រ័​ត្ន នៅ​រសៀល​ថ្ងៃ​ទី​២២ ខែសីហា​នេះ បាន​ដឹកនាំ​សកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​ក្រុម​បន្ត​ចូល​ជួប​សួរសុខទុក្ខ​អ្នកទោស​ប្រមាណ​១៥​នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស​។ ខណៈ​ដែល​ចរន្ត​នៃ​ការ​ដោះ​លែង​អ្នកទោស​បាន​កើតឡើង​ស្ងាត់​នា​ពេល ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា សម្រេច​ដោយ​តុលាការក្រុង​ភ្នំពេញ ចំពោះ​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ទេព វ​ន្នី និង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​២​នាក់​ចេញពី​ពន្ធនាគារ​ព្រៃ​សទាំង​យប់​។

លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រៅរបង​ពន្ធនាគារ​ថា បញ្ហា​សុខភាព​អ្នកទោស​ដែល​លោក​បាន ចូល​ជួប​មិន​មាន​បញ្ហា​ធ្ងន់​ទេ តែ​ថា​ជាប់​ឃុំឃាំង ទោះបីជា​យ៉ាងណា​ក៏​មិន​ដូច​អ្នក​ដែល​មាន​សេរីភាព ពេញលេញ​នោះ​ទេ​។ លោក​ថា​ចំពោះ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដោយ​ការ​អាន​កាសែត និង​មើល​ទូរទស្សន៍ ដែល​លោក​បាន​សួរនាំ​កាលពី​ពេល​មុន​មក​ដល់​ពេល​នេះ ពួក​គេ​នៅ​មិន​ទាន់​បាន អនុញ្ញាត​ឲ្យ​អាន​កាសែត និង​មើល​ទូរទស្សន៍​ទេ​។

លោក​បាន​លើក​ឡើង​ថា ការ​ជួប​អ្នកទោស​ពេល​នេះ មានការ​លំបាក​ជាង​មុន ព្រោះ​អនុរក្ស​ពន្ធនាគារ​មិន​បាន​ឲ្យ​ជួប​អ្នកទោស​ដែល​ត្រូវ​ចង់​ជួប​ទេ​។ លោក​ថា លោក​មានការ​ខកចិត្ត ព្រោះ​លោក​បាន​ជួប​តែ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា លោក នាង សុគន្ធ លោក អឿ ណា​រិ​ទ្ធ ហើយ​ការ​ជួប​នេះ​មានការ​តម្រង់​ជួរ និង​មានការ​បំបែក​ជា​ក្រុម​ចូល​ជួប​ផង​៕

កែសម្រួលដោយ