ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ចង់​បញ្ជូន​ពលករ​បន្ថែម​ទៅ​កាន់​​ថៃ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ យោង​តាម​រដ្ឋមន្ត្រី​ការងារ​លោក Adul Sangsingkeo បាន​ឲ្យ​ដឹង​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​បញ្ជូន​ពលករ​ប្រមាណ​៤,២​ម៉ឺន​នាក់ ដើម្បី​បំពេញការងារ​ដែល​នៅ​ទំនេរ​ក្នុង​វិស័យ​នេសាទ ។ លោក…

ទីក្រុង​បាងកក ៖ យោង​តាម​រដ្ឋមន្ត្រី​ការងារ​លោក Adul Sangsingkeo បាន​ឲ្យ​ដឹង​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​បញ្ជូន​ពលករ​ប្រមាណ​៤,២​ម៉ឺន​នាក់ ដើម្បី​បំពេញការងារ​ដែល​នៅ​ទំនេរ​ក្នុង​វិស័យ​នេសាទ ។

លោក Adul បាន​និយាយ​បែប​នេះ បន្ទាប់​ពី​លោក​បាន​ត្រលប់​ពី​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ក្នុង​នោះ ភាគី​ទាំង​ពីរ នឹង​មានការ​ចរចា​លើ​ប្រាក់បៀវត្ស និង​អត្ថប្រយោជន៍​ផ្សេង​ៗ មុន​ពេល​ដំណើរការ​ផ្លូវការ​ចាប់ផ្តើម ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​កិច្ចព្រមព្រៀង​ត្រូវ​បាន​សម្រេច ពលករ​ដែល​ភាគ​ច្រើន​មក​ពី​តំបន់ឆ្នេរ​សមុទ្រ​ដូច​ជា Myeik និង Kawthong នឹង​ត្រូវ​បាន​បញ្ជូន​ក្រោម​ប្រព័ន្ធ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ខណៈ​ដែល​មានការ​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​មួយ​ដល់​ពលករ​នៅ​ខេត្ត Ranong​។

លោក​រដ្ឋមន្ត្រី Adul បាន​និយាយ​ថា មន្ត្រី​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ស្នើ​ដល់​ប្រទេស​ថៃ​ឲ្យ​បញ្ជូន​បញ្ជី​ឈ្មោះ​ពលករ​ចំនួន ៣,៦​ម៉ឺន​នាក់​ដែល​កំពុងធ្វើការ​ក្នុង​វិស័យ​នេសាទ​ដល់​ពួក​គេ មុន​ថ្ងៃ​ទី​៣១​ខែសីហា ។

ព័ត៌មាន​នេះ នឹង​ត្រូវ​បាន​ដាក់​ស្នើ​ទៅ​កាន់​សភា​មី​យ៉ា​ន់​ម៉ា​ដើម្បី​ពិចារណា ។ វា​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ប​ញ្ជូ​ល​ពលករ​ទៅ​កាន់​ប្រទេស​ដទៃ​ក្រោម​ប្រព័ន្ធ MoU ។

យោង​តាម​រដ្ឋមន្ត្រី​រូប​នេះ ពលករ​ប្រមាណ ៩​ពាន់​នាក់​ដែល​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​ថៃ​លើក​នេះ នឹង​ធ្វើការ​ក្នុង​វិស័យ​នេសាទ​នៅ​ខេត្ត​ភាគ​ខាងត្បូង​ទាំង​៣​របស់​ប្រទេស​ថៃ។ ការ​ព្រមព្រៀង​របស់​មី​យ៉ា​ន់​ម៉ា​ក្នុង​ការ​បញ្ជូន​ពលករ​ឲ្យ​ដោះស្រាយ​បញ្ហា​កង្វះ​ពលកម្ម​ក្នុង​វិស័យ​នេសាទ​របស់​ប្រទេស​ថៃ នឹង​កាត់​បន្ថយ​សម្ពាធ​លើ​រដ្ឋាភិបាល ។

ប្រទេស​ថៃ​កំពុង​តែ​ត្រូវ​បាន​ជំរុញ​ដោយ​អាជីវករ​ក្នុង​វិស័យ​នេសាទ ឲ្យ​អនុម័ត​ផ្នែក​៨៣​នៃ​ច្បាប់​នេសាទ​ដែល​អនុញ្ញាត​ឲ្យ​នាយកដ្ឋាន​នេសាទ​ចុះ​ឈ្មោះ​ពលករ​បរទេស​បន្ថែម ប៉ុន្តែ​ក្រសួង​ការងារ​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុម័ត​ព្រោះ​ពួក​គេ​ចង់បាន​ប្រព័ន្ធ​MoU​មួយ​ដែល​ធានា​ថា ពលករ​បរទេស​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​រដ្ឋាភិបាល​ជា​មុន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ