អាមេរិកនិយាយពីការគំរាមកំហែងរបស់រុស្ស៊ី
សហរដ្ឋអាមេរិក ៖ អ្នកទទួលខុសត្រូវអាមេរិកច្រើនរូប ក្នុងនោះមានប្រមុខ FBI លោក CHRISTOPHER WRAY និងនាយកផ្នែកស៊ើបការណ៍ជាតិលោក DAN…
សហរដ្ឋអាមេរិក ៖ អ្នកទទួលខុសត្រូវអាមេរិកច្រើនរូប ក្នុងនោះមានប្រមុខ FBI លោក CHRISTOPHER WRAY និងនាយកផ្នែកស៊ើបការណ៍ជាតិលោក DAN…
សហរដ្ឋអាមេរិក ៖ អ្នកទទួលខុសត្រូវអាមេរិកច្រើនរូប ក្នុងនោះមានប្រមុខ FBI លោក CHRISTOPHER WRAY និងនាយកផ្នែកស៊ើបការណ៍ជាតិលោក DAN COATS កាលពីថ្ងៃទី២ សីហា បានប្រកាសអាសន្ន ដោយចោទប្រកាន់រុស្ស៊ីថា បន្តការប៉ុនប៉ងធ្វើឲ្យអាមេរិកចុះខ្សោយ និងបំបែកបំបាក់អាមេរិក។
អ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិកទាំង២រូបនោះ បានថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅឯសេតវិមាន ដោយនិយាយផ្ទុយគ្នាស្រឡះពីការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នាឱកាសនៃសន្និសីទសារព័ត៌មានមួយ ជាមួយសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងហែលស៊ីនគី កាលពីថ្ងៃទី១៦ កក្កដា។ ក្រោយសេចក្ដីថ្លែងការណ៍នោះដែលបង្ហាញពីការបង្រួបបង្រួមពេក ចំពោះលោកពូទីន លោកត្រាំរងការរិះគន់ដូចព្យុះក្នុងប្រទេស។
នៅថ្ងៃទី២ សីហា អ្នកទទួលខុសត្រូវអាមេរិកជាច្រើនរូបបានធ្វើការវាយលុក ដោយប្រមុខភ្នាក់ងារស៊ើបការណ៍លោក DAN COATS បានចោទប្រកាន់ថា រុស្ស៊ីបន្តសាកល្បងធ្វើឲ្យអាមេរិកចុះខ្សោយ និងបំបែកបំបាក់អាមេរិក ដោយលូកដៃចូលក្នុងដំណើរការបោះឆ្នោត និងដោយជ្រៀតជ្រែកចូលក្នុងនយោបាយអាមេរិក។
លោកបន្តថា រុស្ស៊ីធ្វើវិច្ឆេទកម្មលើប្រទេសយើងជាប់រដឹក។ ការគំរាមកំហែងមានពិតប្រាកដហើយនៅបន្ត។ យើងនឹងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីឲ្យការបោះឆ្នោត ពលរដ្ឋអាមេរិកមានទំនុកចិត្ត។ លោកថ្លែងបែបនោះខណៈសល់ពេលប៉ុន្មានខែទៀតដល់ការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិនាខែវិច្ឆិកាខាងមុខនេះ។
ចំណែកប្រមុខភ្នាក់ងារ FBI វិញបានព្រមានថា នោះជាការគំរាមកំហែងមួយដែលយើងត្រូវចាប់អារម្មណ៍ខ្លាំងបំផុត។ វាសំំខាន់ដែលត្រូវយល់ថា នោះពុំត្រឹមជាការគំរាមកំហែងទាក់ទិនដល់ដំណើរការបោះឆ្នោតតែមួយមុខឡើយ។ សត្រូវរបស់យើងកំពុងតែបំបែកបំបាក់យើងទៀតផង៕
ចែករំលែកព័តមាននេះ