ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពន្លះ​ម៉ូតូពេញទំហឹង របួសធ្ងន់​ម្នាក់​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​រថយន្ត​កូរ៉េ​ដឹក​តុ​ការបើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​របស់​អ្នកលក់​អេ​ត​ចាយ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ​។ ​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវកាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ចំណុច​ផ្លូវ​ក្រោយ​ផ្សា​រលើ…

ខេត្តសៀមរាប ​៖ ​រថយន្ត​កូរ៉េ​ដឹក​តុ​ការបើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​របស់​អ្នកលក់​អេ​ត​ចាយ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ​។ ​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវកាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ចំណុច​ផ្លូវ​ក្រោយ​ផ្សា​រលើ ទល់មុខ​ហាង​លក់​អេ​ត​ចាយ ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​​សៀមរាប ​ខេត្តសៀមរាប​។

 ប្រភព​បាន​ឱ្យ​ដឹង​​ថា ជន​រង​គ្រោះឈ្មោះ ទួន ចំរើន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ មុខរបរ​ដើរ​ទិញ​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ជិះ​ម៉ូតូ​​កូរ៉េមួយគ្រឿង​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ​ខ​៩៥០៤ ឃ​១ ​បាន​រងរបួស​ធ្ងន់​​ ។ ​ចំណែក​អ្នក​បើកបរ​​រថយន្ត​​ដឹក​តុ​ការ​របស់​ថៅកែ​ស្វាយមាស ឈ្មោះ សុ ភី ភេទ​ប្រុស ​អាយុ​ឆ្នាំ​ មុខរបរ​បុគ្គលិក​ មាន​ទីលំនៅ​ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល ជិត​ហាង​ស្វាយមាស ​បាន​បើកបរ​រថយន្ត​មួយគ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ៣A-១៤៤៧ បានរត់​​គេចខ្លួន​បាត់​។

​តាម​ប្រភព​សាក្សី​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​តុ​កៅអី របស់​ថៅកែ​ស្វាយមាស​បុក​ជាមួយ​ម៉ូតូ​អ្នកលក់​អេ​ត​ចាយ​នេះ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​មក​ពី​ត្បូង​ទៅ​ជើង ខណៈ​ម៉ូតូ​អ្នកលក់​អេ​ត​ចាយ​ដែល​បាន​ដឹក​ចូល​យក​ទៅ​លក់​ឱ្យ​ថៅកែ​អេ​ត​ចាយ អស់ រួច​ក៏​ជិះ​ម៉ូតូ​ចេញ​មកវិញ​មិន​ទាន់​ទាំង​បាន​ឆ្លងផ្លូវ​ផង ក៏​ត្រូវ​រថយន្ត​នោះ​​បុក​ម៉ូតូ​​អូស​កៀប​​ទៅ​នឹង​កង់​មុខ​ប្រហែល​ជិត​១០​ម៉ែត្រ​តែ​ម្តង បណ្តាល​ឱ្យ​អ្នកលក់​អេ​ត​ចាយ​រង​របួសធ្ងន់ ហើយ​បាន​ថៅកែ​អេ​ត​ចាយ ជួយ​ហៅ​ម៉ូតូឌុប​ដឹក​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅមន្ទីរពេទ្យ​ផង​ដែរ​។ ចំណែកអ្នកបើកបររថយន្ត​បាន​រត់គេចខ្លួន​បាត់ ។​

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បាន​ប្រជា​ការពារ​ភូមិ​បោះដៃ​តាម​អាយកូម​មក ទើបមន្ត្រីនគរបាលចុះ​មក​ជួយ​អន្តរាគមន៍ ព្រមទាំង​ធ្វើការ​វាស់វែង ដើម្បី​យក​ម៉ូតូ​ចេញពី​ក្រោម​ឡាន​នោះ​។​

​ប្រភព​បាន​បញ្ជាក់​ទៀត​ថា ប្រ​សិន​បើ​ម្ចាស់​រថយន្ត​(​ថៅកែ​ស្វាយមាស​) ដោះស្រាយ​មិន​បញ្ចប់​នៅ​គោល
ដៅ​នោះ​ទេ កម្លាំង​ជំនាញនឹង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

​បច្ចុប្បន្ន​ ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប (​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​) រីឯ​រថយន្ត​បង្ក និងម៉ូតូ​ត្រូវ​បាន​កម្លាំង​ជំនាញ អូស​យក​ទៅ​រក្សា​ទុក​នៅ​គោលដៅ​ពី​ខាងលិច​ស្ទឹង​សៀមរាប ដើម្បី​រង់​ឱ្យ​ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ