ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អួត​ចុះ​អួត​ឡើង ម្នាក់​ដេក​​ពេទ្យ ម្នាក់​រត់​បាត់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ករណី​អំពើ​ហិង្សា​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥​ ក​ក្ក​ដា នៅ​ចំណុច​ភូមិ​ជំរៅ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដោយសារ​តែ​ទាស់​សំដី​គ្នា​ក្នុង​ពេល​ផឹកស៊ី…

ខេត្តព្រៃវែង ៖ ករណី​អំពើ​ហិង្សា​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥​ ក​ក្ក​ដា នៅ​ចំណុច​ភូមិ​ជំរៅ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដោយសារ​តែ​ទាស់​សំដី​គ្នា​ក្នុង​ពេល​ផឹកស៊ី បុរស​ជា​បងថ្លៃ​ម្នាក់​បាន​ទាញ​ចានថ្ម​គប់​ទៅ​លើ​ប្អូនថ្លៃ បណ្តាល​អោយ​បែក​ចិញ្ចើម រួច​ក៏​រត់គេច​ខ្លួន​បាត់ ធ្វើ​អោយ​បងប្អូន​កូនក្មួយ​ភ្ញាក់ផ្អើល​ពេញ​ផ្ទះ​។

ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​នេះ​ឈ្មោះ ហ៊ា​ង ខ្ល​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​ជនសង្ស័យ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉ក់ រស្មី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ ។ ទាំង​២នាក់​​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ និង​ជន​រង​គ្រោះ ព្រមទាំង​បងប្អូន​២​នាក់​ទៀត បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា តាម​ទម្លាប់​បងប្អូន​ដូច​សព្វមួយដង ដោយ​ផឹក​បណ្តើរ​ជជែក​ព្រោកប្រាជ្ញ​ពី​នេះ​ពី​នោះ​បណ្តើរ លុះដល់​ស្រវឹង​រៀង​ៗ​ខ្លួន​ ម្នាក់់​ៗ​ក៏​ចាប់ផ្តើម​អួត និង​និយាយ​ច្រើន រហូត​ធ្វើ​អោយ​មានការ​ទាស់​សំដី​គ្នា​កើតឡើង ហើយ​ជនសង្ស័យ​ក៏​បាន​ទាញ​ចានថ្ម​ដាក់​សាច់​ក្លែម​គប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ចិញ្ចើម​ខាងឆ្វេង បណ្តាល​អោយ​បែក​ចិញ្ចើម​ហូរ​ឈាម​ពេញ​ខ្លួន ភ្លាម​ៗ​នោះ​ក៏​មានការ​ឆោឡោ​ឡើង ហើយ​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ក៏​ត្រូវបាន​​ក្រុម​គ្រួសារ​នាំ​ទៅ​ព្យាបាល​របួស​នៅ​ក្នុង​មណ្ឌល​សុខភាព​ឃុំ​កំពង់​សឹ​ង្ហ ។

ពេល​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ដកហូត​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​ជា​របស់​ជនសង្ស័យ​ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ