ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មាន​អ្នក​ណា​ដឹង​ក្មេង​អាយុ​១​ឆ្នាំ​ស្លា.ប់​យ៉ាង​អាណោចអាធម៌

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមា​រា​អាយុ​ទើបតែ​មួយ​ខួប​ម្នាក់​បាន​លង់ទឹក​អាង​ព្រះ​ភូមិ​នៅ​មុខ​ផ្ទះ​គេ ដែល​មាន​ជម្រៅ​ត្រឹមតែ​កន្លះ​ម៉ែត្រ​ស្លាប់​គ្មាន​អ្នកដឹង ខណៈ​រូបគេ​បាន​ដើរ​លេង​នៅ​លើ​មាត់​អាង ហើយ​ឪពុក​ម្តាយ​រវល់​ធ្វើ​ការងារ​នៅផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែកក្កដា…

ខេត្តព្រៃវែង ៖ កុមា​រា​អាយុ​ទើបតែ​មួយ​ខួប​ម្នាក់​បាន​លង់ទឹក​អាង​ព្រះ​ភូមិ​នៅ​មុខ​ផ្ទះ​គេ ដែល​មាន​ជម្រៅ​ត្រឹមតែ​កន្លះ​ម៉ែត្រ​ស្លាប់​គ្មាន​អ្នកដឹង ខណៈ​រូបគេ​បាន​ដើរ​លេង​នៅ​លើ​មាត់​អាង ហើយ​ឪពុក​ម្តាយ​រវល់​ធ្វើ​ការងារ​នៅផ្ទះ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ អ៊ឹម ស៊ឺ ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ល្វា ស្រុក​ព្រះស្តេច ត្រង់​ចំណុច អាង​ទឹក​ព្រះ​ភូមិ​(​កន្លែង​ដាក់​ធាតុ​)​ជម្រៅ​កន្លះ​ម៉ែត្រ​ចម្ងាយ​២៥​ម៉ែត្រ​ពី​ផ្ទះ​របស់​កុមា​រា​រង​គ្រោះ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កុមា​រា​រង​គ្រោះ​មានឈ្មោះ អុល មុន្នី​សត្យា អាយុ​១​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ មូលហេតុ​ដែល​ធ្វើ​អោយ​កុមា​រា​ខាងលើ​លង់ទឹក​ស្លាប់​នោះ​គឺ​ដោយសារ​តែ​ឪពុក​មា្ត​យ​របស់​កុមា​រា​រង​គ្រោះ​រវល់​ធ្វើ​ការងារ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ក៏​បាន​បណ្តោយ​អោយ​ក្មេង​ប្រុស​ខាងលើ​ដើរ​លេង​តែ​ម្នាក់ឯង ហើយ​នៅ​ពេល​ដើរទៅ​ដល់​មាត់​អាង​ព្រះ​ភូមិ​នោះ​កុមា​រា​រង​គ្រោះ​បាន​ឡើង​លើ​មាត់​អាង​លេង ហើយ​ក៏​បណ្តាល​អោយ​ធ្លាក់​ចូល​ទឹក​អាង​លង់​ស្លាប់​យ៉ាងនេះ​ទៅ ។

គួរ​បញ្ជាក់​ថា កុមា​រា​រង​គ្រោះ​ខាងលើ​មាន​ឪពុក​ឈ្មោះ ពៅ សំ​អុល អាយុ​៣៩​ឆ្នាំ ម្តាយ​ឈ្មោះ ជុំ វ​ន្នី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ បច្ចុប្បន្ន​សាកសព​របស់​កុមា​រា​រង​គ្រោះ​បាន​ប្រគល់​អោយ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ