ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាំង​ប្រាវ​… ដេញ​ឡាន​ដឹកឈើ​ទៅ​បុក​ឡាន​មន្ត្រី​កសិកម្ម ត្រឡប់​ពី​ឃោសនាបោះឆ្នោត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្ត​កាម​រី​កញ្ចាស់​មួយ​គ្រឿង​ ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​បុគ្គលិក​អង្គការ​ការពារ​បរិស្ថាន និង​ជា​អ្នកកាសែត​ដែលមាន​ស្នាក់​ការ​ប្រចាំការ​តាម​ផ្លូវជាតិ បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ទំនងជា​បើក​ដេញ​រថយន្ត​ដឹកឈើ ក៏​ជ្រុល​ទៅ​បុក​លាន់ឮ​ដូច​រន្ទះ ​ជាមួយនឹង​រថយន្ត​របស់​លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​…

ខេត្តក្រចេះ ៖ រថយន្ត​កាម​រី​កញ្ចាស់​មួយ​គ្រឿង​ ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​បុគ្គលិក​អង្គការ​ការពារ​បរិស្ថាន និង​ជា​អ្នកកាសែត​ដែលមាន​ស្នាក់​ការ​ប្រចាំការ​តាម​ផ្លូវជាតិ បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ទំនងជា​បើក​ដេញ​រថយន្ត​ដឹកឈើ ក៏​ជ្រុល​ទៅ​បុក​លាន់ឮ​ដូច​រន្ទះ ​ជាមួយនឹង​រថយន្ត​របស់​លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ នៅ​ពេល​ត្រឡប់​មក​ពី​ឃោសនាបោះឆ្នោត ។

អ្នក​បើករថយន្ត​របស់​អង្គការ​នេះ​ឈ្មោះ ញាត់ វ៉ុល អាយុ​៣២​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ជា​បុគ្គលិក​អង្គការ​បរិ​ស្ថាន និង​អួត​ថា​ជា​អ្នកកាសែត​ដែរ​នោះ ។ អង្គការ​នេះ​មាន​ស្នាក់​ការ​ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បាន​រង​របួសធ្ងន់ ក្រោយ​ពី​បង្កហេតុ​បើករថយន្ត​ជ្រុល​ទៅ​បុក​បង្គោល​ចម្រឹង​ចិញ្ចើម​ផ្លូវ និង​ជ្រុល​ទៅ​បុក​រថយន្ត​របស់​លោក​អនុប្រធាន​មន្ទីរ​កសិកម្ម ។

សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ (៧ កក្កដា​) បុគ្គលិក​អង្គការ​រូប​នេះ​បាន​បើករថយន្ត​របស់​ខ្លួន​ទំនងជា​ប្រដេញ​រថយន្ត​ដឹកឈើ ទើប​ជ្រុល​ទៅ​បុក​រថយន្ត​របស់​លោក ភោគ សុធា​រឹ​ទ្ឋ ដែល​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ក្នុង​ពេល​ដែល​លោក​វិល​ត្រឡប់​ពី​ការ​ចូលរួម​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​តាម​ផ្លូវជាតិ​លេខ​៧​ក្នុង​ឃុំ​ចង្ក្រង់ ។ ក្នុង​ហេតុការណ៍​នោះ​បាន​បង្ក​ឱ្យ​ភាគី​ទាំង​សងខាង​រង​របួសធ្ងន់​ដូច​គ្នា ។

សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា សព្វថ្ងៃ​សកម្មភាព​នៃ​ការ​ដាក់​កុងត្រូលជជុះ​របស់​អ្នកកាន់កា​ត​កាសែត និង​បុគ្គលិក​អង្គការ​ដែល​នាំ​គ្នា​ចង​អង្រឹង​ដេក​សំដិល​សំកុក​ចាំ​ប្រដេញ​រថយន្ត​ដឹកឈើ យក​លុយ​តាម​ផ្លូវជាតិ​និង​តាម​តំបន់​នានា​ក្នុង​ខេត្ត គឺ​នៅ​តែ​កើត​មាន​យ៉ាង​ពេញបន្ទុក​ដដែល ទោះបី​មានការ​បង្ក្រាប​អស់​ជា​ច្រើន​ដង​ក្តី ។ ការ​បើករថយន្ត​ប្រដេញ​ជា​ហ្វូង​ៗ​ពី​ក្រុម​កុងត្រូលជជុះ​ទាំងនេះ ទៅ​លើ​រថយន្ត​ឬ​រ៉ឺ​ម៉ក​ដឹកឈើ គឺ​នៅ​តែ​ជា​បញ្ហា​គួរ​ឱ្យ​ព្រួយបារម្ភ​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​នេះ ខណៈ​អាជ្ញាធរ​ហាក់ដូចជា​នៅ​សម្ងំ​ស្ងៀម​មិន​ទាន់​មាន​ចំណាត់ការ​ក្តៅ​ណាមួយ​នៅឡើយ ដើម្បី​លុប​បំបាត់​បាតុភាព​អសកម្ម​ទាំងនេះ ៕ ​

អត្ថបទសរសេរ ដោយ