ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​មួយ​ខែ​ស្លា.ប់​មនុស្ស​ដល់​ទៅ​១៣២​នាក់ និង​របួស​៣៧៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣០​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​០១-៣០ ខែមិថុនា ឆ្នាំ​២០១៨ កើត​ឡើ​២៤៣​លើក ថយ​២%, ស្លាប់​១៣២​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣០​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​០១-៣០ ខែមិថុនា ឆ្នាំ​២០១៨ កើត​ឡើ​២៤៣​លើក ថយ​២%, ស្លាប់​១៣២​នាក់ ថយ​៤%, របួសធ្ងន់​១៩៨​នាក់ ថយ​១០%, របួសស្រាល​១៧៥​នាក់ ថយ​៨៨% ។


សរុប​ស្លាប់​១៣២​នាក់​ស្រី​២៤​នាក់ (​ម៉ូតូ​)​ស្លាប់​១០៤​នាក់​ស្មើ​៧៩% (​យប់​៤៥​នាក់​) ,​រថយន្ត​តូច​ស្លាប់​១០​ស្មើ​៨%(​យប់​៥​នាក់​) , រថយន្ត​ធំ​ស្លាប់​៦​នាក់​ស្មើ​៥% (​យប់​១​នាក់​) ,​យាន​ផ្សេង​ៗ​ស្លាប់​៤​នាក់​ស្មើ​៣%,​ថ្មើរជើង​ស្លាប់​៨​នាក់​ស្មើ​៦% (​យប់​៥​នាក់​) ,​មិន​ពាក់មួក​៨១​នាក់​ស្មើ​៧៨%,​អ្នកបើកបរ​៦៧​នាក់ អ្នក​រួម​ដំណើរ​១៤​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​១០០​លើក កើន​៧​លើក ស្លាប់​៥១​នាក់​,​ស្រវឹង​១០​លើក​ថយ​៣​លើក ស្លាប់​៧​នាក់​,​ប្រជែង​៣៣​លើក​កើន​៩​លើក ស្លាប់​២៧​នាក់ ,​មិន​ប្រកាន់​ស្តាំ​៣១​លើក​កើន​១១​លើក ស្លាប់​២០​នាក់​,​មិន​គោរព​សិទ្ធ​៣២​លើក​ថយ​១៦​លើក ស្លាប់​៩​នាក់​,​បត់​គ្រោះថ្នាក់​២៤​លើក​ថយ​១២​លើក ស្លាប់​១០​នាក់ ,​កត្តា​យានយន្ត​១០​លើក​កើន​១​លើក ស្លាប់​៤​នាក់​,​ងងុយដេក​៣​លើក​ថយ​១​លើក ស្លាប់​៤​នាក់​, កត្តា​ផ្លូវ​០​លើក​ថយ​១​លើក ស្លាប់​គ្មាន ។


យានយន្ត​បង្កហេតុ ម៉ូតូ​១០៣​លើក​,​រថយន្ត​តូច​៨៣​លើក , រថយន្ត​ធំ​៤៩​លើក ,​យាន​ផ្សេង​ៗ៥​លើក ,​ថ្មើរជើង​៤​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច មាន​ម៉ូតូ និង​ម៉ូតូ​៤៣​លើក ,​ម៉ូតូ និង​រថយន្ត​តូច​៧៨​លើក ,​ម៉ូតូ និង​រថយន្ត​ធំ​៣៥​លើក ,​ម៉ូតូ និង​ថ្មើរជើង​៨​លើក ,​ម៉ូតូ​ដួល​ខ្លួនឯង​៦​លើក ,​រថយន្ត​តូច និង​ថ្មើរជើង​៧​លើក​,​រថយន្ត​តូច​ក្រឡាប់​៧​លើក​,​រថយន្ត​តូច និង​ផ្សេង​ៗ១១​លើក​,​រថយន្ត​តូច និង​រថយន្ត​តូច​១១​លើក ,​រថយន្ត​តូច​ក្រឡាប់​១៣​លើក ,​រថយន្ត​តូច និង​រថយន្ត​ធំ​៧​លើក ,​រថយន្ត​ធំ និង​រថយន្ត​ធំ​១០​លើក​,​រថយន្ត​ធំ​ក្រឡាប់​១​លើក​,​រថយន្ត​ធំ និង​ផ្សេង​ៗ៦​លើក ។ របួស​សរុប​៣៧៣​នាក់ ដោយ​ម៉ូតូ​ធ្ងន់​១៤៩​នាក់​(​មិន​ពាក់មួក​១១៧​នាក់​) (​បើកបរ​៨៥​នាក់ រួម​ដំណើរ​៣២​នាក់​) , ម៉ូតូ​ស្រាល​៧៥​នាក់ (​មិន​ពាក់មួក​៥១​នាក់​) បើកបរ​១៣​នាក់​រួម​ដំណើរ​៣៨​នាក់​),​រថយន្ត​តូច​១១២​នាក់​,​រថយន្ត​ធំ​២៥​នាក់​,​យាន​ផ្សេង​ៗ៨​នាក់​,​ថ្មើរជើង​៤​នាក់ ។

យាន​ខូចខាត ម៉ូតូ​២៣៥​គ្រឿង​,​រង​យន្ត​តូច​១៣១​គ្រឿង ,​រថយន្ត​ធំ​៧៣​គ្រឿង​,​យាន​ផ្សេង​ៗ២៣​គ្រឿង​,​ថ្មើរជើង​១៤​នាក់ ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​១៤១​លើក​,​ផ្លូវ​ខេត្ត​៩១​លើក​,​ផ្លូវលំ​១១​លើក ។​ចំពោះ​នៅ​រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ភ្នំពេញ​៥៥​លើក ស្លាប់​១៨​នាក់ របួស​៥២​នាក់ ,​ត្បូងឃ្មុំ​៥​លើក ស្លាប់​៩​នាក់ របួស​៤​នាក់ , សៀមរាប​៥​លើក ស្លាប់​៩​នាក់ របួស​១៣​នាក់ ,​ព្រះ​សីហ​នុ​១៥​លើក ស្លាប់​៩​នាក់ របួស​២៦​នាក់ , កំពង់ធំ​៩​លើក ស្លាប់​៧​នាក់​របួស​១១​នាក់ , តាកែវ​៨​លើក ស្លាប់​៦​នាក់ របួស​៣២​នាក់ , កំពង់ស្ពឺ​៨​លើក ស្លាប់​៦​នាក់​របួស​៤​នាក់ ,​ព្រៃវែង​១០​លើក ស្លាប់​៥​នាក់​របួស​១០​នាក់ និង​ខេត្តកំពង់ឆ្នាំង​៥​លើក ស្លាប់​៣​នាក់ របួស​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ