តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា កីឡាករក្តីសង្ឃឹមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានសម្តែងការដឹងគុណដល់ព្រះជាម្ចាស់ និងដល់អ្នកគាំទ្រទាំងអស់គ្នា ក្រោយរកបានមួយគ្រាប់ជូនក្រុមដែលជាគ្រាប់បាល់រួមចំណែកធ្វើឱ្យពពក.សអាហ្សង់ទីនឈ្នះនីហ្សេរីយ៉ាឡើងបន្តទៅវគ្គ១៦ក្រុមចុងក្រោយ ។
កាលពីការប្រកួតមុនជាមួយនឹងក្រូអាស៊ីក្រុមជម្រើសជាតិអាហ្សង់ទីនបានចាញ់យ៉ាងស្ពឹកមុខម្តងមកហើយ ។ នាពេលនេះអាហ្សង់ទីនហាក់មានពន្លឺឡើងវិញ ក្រោយឈ្នះនីហ្សេរីយ៉ាង ២-១ ។
ក្រោយប្រកួតសំខាន់នេះតារាឆ្នើម Lionel Messi ម្ចាស់ Ballon d’Or ៥សម័យកាលបាននិយាយថា «ខ្ញុំដឹងថាព្រះគឺនៅជាមួយពួកយើង ហើយគាត់មិនដែលទុកយើងចោលទេ ។ ពួកយើងមានជំនឿទុកចិត្តថា យើងអាចនឹងឈ្នះការប្រកួតនេះ ។ វាពិតជាអស្ចារ្យណាស់ ដែលយើងឈ្នះបែបនេះ» ។
តារាឆ្នើមរូបនេះក៏បានបន្តថា «ខ្ញុំសូមអរគុណគ្រប់គ្នាដែលនៅទីនេះ ហើយនឹងនៅអាហ្សង់ទីន ដែលតែងតែគាំទ្រពួកយើង» ។ ក្រោយជ័យជម្នះដ៏សំខាន់លើជម្រើសជាតិនីហ្សេរីយ៉ាង ក្រុមពពក.សអាហ្សង់ទីននឹងត្រូវឡើងទៅប៉ះក្រុមខ្លាំងមាន់គកបារាំងនៅវគ្គ១៦ក្រុមចុងក្រោយ ៕
ចែករំលែកព័តមាននេះ