ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ងាប់​គរ​ជើង​គ្នា​ក្នុង​កសិដ្ឋាន

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ម្ចាស់​កសិដ្ឋាន​មួយ​កន្លែង​នៅ Bristol ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៨​ខែ ក្រោយ​ទុក​ឲ្យ​សត្វ​ងាប់​គរ​ជើង​គ្នា​។ លោក…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ម្ចាស់​កសិដ្ឋាន​មួយ​កន្លែង​នៅ Bristol ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៨​ខែ ក្រោយ​ទុក​ឲ្យ​សត្វ​ងាប់​គរ​ជើង​គ្នា​។

លោក Mark Downes អាយុ​៥០​ឆ្នាំ ទុក​សត្វ​ជ្រូក គោ និង​សេះ របស់​លោក​ឲ្យ​នៅ​ក្នុង​ទ្រុង​ដោយ​មិន​មានការ​មើលថែ​។ មហាជន​បាន​ចាត់​ទុក​កសិដ្ឋាន​របស់​លោក​ជា​កសិ​ដ្ឋាន​នរក​។ សត្វ​ចិញ្ចឹម​របស់​លោក​ទាំងអស់​មិន​ត្រូវ​បាន​គេ​ដាក់​ចំណី ឬ​ឲ្យ​ទឹក​ផឹក​ឡើយ​។ ដោយសារ​តែ​ហេតុនេះ ទើប​សត្វ​មួយ​ភាគ​ធំ ងាប់​គរ​ជើង​គ្នា​នៅ​ក្នុង​ទ្រុង ជាមួយនឹង​សត្វ​នៅ​រស់​មួយ​ចំនួន​ទៀត​។ ដល់​ថ្នាក់​ថា សត្វ​ខ្លះ​អត់​អី​ស៊ី ហើយ​ក៏​ស៊ី​សាកសព​របស់​គ្នា​ឯង​។ តុលាការ​បាន​សម្រេច​ឲ្យ Mark ជាប់​ពន្ធនាគារ​រយៈពេល​៣២​ស​ប្តា​ហ៍ ដោយសារ​តែ​លោក​បាន​បំពាន​ច្បាប់​ទាំង​២២​ចំណុច​របស់​សត្វ​។ នៅ​ពីលើ​នេះ​ទៀត លោក​ត្រូវ​បាន​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ​ចំនួន​១០០០​ផោន និង​ហាម​មិន​ឲ្យ​ចិញ្ចឹមសត្វ​ទៀត​នៅ​ថ្ងៃ​ក្រោយ ដែល​រួម​មាន​សត្វ​ជ្រូក ចៀម ពពែ សេះ និង គោ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ