ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ​ថា CPP ​និង​អតីត​បក្ស​ប្រឆាំង​ធ្វើ​នយោបាយ​ចាស​គំរឹល

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ​លោក គុ​ច លី បាន​អះអាង​ថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំពុង​ធ្វើ​នយោបាយ​ចាស់​គំរឹល និង​សង​សឹង​គ្នា​ទៅ​វិញ​ទៅ​មក ។…

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ​លោក គុ​ច លី បាន​អះអាង​ថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំពុង​ធ្វើ​នយោបាយ​ចាស់​គំរឹល និង​សង​សឹង​គ្នា​ទៅ​វិញ​ទៅ​មក ។

​លោក គុ​ច លី អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មិថុនា ថាស​ម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រ​ង្ស៊ី គឺជា​អ្នកនយោបាយ​ខ្មែរ​គំនិត​ចាស់​គំរឹល និង​ធ្វើ​នយោ​បាយ​​ដោយ​គំនុំសងសឹក​មិន​គិត​ពី​ផលប្រយោជន៍​ជាតិ​រួម​ទេ ។

លោក​បញ្ជាក់​ថា « គណបក្ស CPP បាន​ដឹកនាំ និង​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​ពី​ ១៩៧៩​~​២០១៨ ដោយសារ​បក្ស​នេះ​មានឱកាស និង​ប្រើប្រាស់​ឱកាស ដើម្បី​គ្រប់គ្រង​អំណាច​រដ្ឋ​ធំ​ៗ​ដូច​ជា​តុលាការ រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ គ​.​ជ​.​ប និង​កងកម្លាំងប្រដាប់អាវុធ​របស់​ជាតិ ដើម្បី​ប្រឆាំង​ទៅ​នឹង​ក្រុម​ពួក​អ្នក​ដែល​រិះគន់ និង​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​បក្ស​CPP» ។ ចំណែក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី ពី​២០១២~​២០១៧ គឺ​អាង​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ជា​ឱកាស​នយោបាយ​សងសឹក​របស់​លោក សម រ​ង្ស៊ី បាន​ប្រើប្រាស់​រូបភាព​នយោបាយ​ដោយ​អហិង្សា​តាម​រយៈ​សិ​ទិ្ធ​សេរី​បញ្ចេញមតិ បាតុកម្ម អាង​អង្គការ​ជាតិ និង​អន្តរជាតិ​នានា ដើម្បី​ដាក់​ញត្តិ​ប្រឆាំង​រដ្ឋាភិបាល​ទាំង​ក្នុង និង ក្រៅប្រទេស ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មហិច្ឆតា​នៃ​នយោបាយ​សឹង​សឹក​រវាង​ខ្មែរ និង​ខ្មែរ​បាន​បង្ហាញ​ពី​ការ​បាត់បង់​សាមគ្គីភាព​ការ​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​ពួក​បរទេស​ជិតខាង​កេង​ចំណេញ​ផលប្រយោជន៍​ពី​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ ។ វប្បធម៌​នយោបាយ «​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​» បាន​បង្កើត​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រ​ង្ស៊ី គឺ​បាន​បំបាក់ស្មារតី​មនសិការ​ស្នេហា​ជាតិ​ពិតប្រាកដ​នៅ​ជុំវិញ​ខ្លួន​លោក​ទាំង​ពីរ​ជា​រៀងរាល់ថ្ងៃ ។​ លោក​គូសបញ្ជាក់​ថា «​ទោះបី​លោក​ទាំង​ពីរ​មាន​អំណាច​ធំ​ក្រៃ​លេង​ក៏​មិនអាច​ប្រឆាំង​ទៅ​នឹង​ច្បាប់ធម្មជាតិ​បាន​ទេ ។ ដូនតា​បាន​ផ្តាំ​ថា ខ្មែរ​សាម​គ្គឺ​គឺ​ខ្មែរ​រស់ ខ្មែរ​បែកបាក់​គឺ​ខ្មែរ​ស្លាប់​» ។

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ​ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា គណបក្សកាន់អំណាច មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​នោះ​ទេ ។ រាជរដ្ឋាភិបាល​បាន​ធ្វើ​ទៅ​តាម​ច្បាប់​របស់​ប្រទេស​ធ្វើ​ចំពោះ​អ្នក​ប្រព្រឹត្តិ​ខុស​នឹង​ច្បាប់​ប្រទេស ។

​លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អតីត​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើ​ថា សង្គម​មួយ​ដែល​គឺជា​សង្គម​ស្មើភាព​គ្នា​ក្នុង​ការ​គោរព​ច្បាប់ ទាំង​ការ​គោរព​ផ្តល់​តម្លៃ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​ជេរ​ប្រមាថមើលងាយ លាប​ពណ៌​ញុះញង់ មួលបង្កាច់​បំបែកបំបាក់ ដែល​ជាដើម​ចម​នៃ​ការ​នាំ​មក​នូវ​កំហឹង​គុំកួន​ឈាន​ទៅ​ដល់​អំពើ​ហិង្សា​លែង​ចាត់​ទុក​គ្នា​ជា​បងប្អូន​ក្នុង​គ្រួសារ​ខ្មែរ​ដែល​មាន​មាតា​កម្ពុជា​តែ​មួយ ។

លោក​បញ្ជាក់​ថា​«​សង្គម​ភាតរភាព គឺជា​ការ​ចូលរួម​រៀបចំ​សង្គម​ជឿនលឿន​ថ្លៃថ្នូរ អត់ធ្មត់ អត់ឱន យោគ​យល់ ក្នុង​ពហុ​គំនិត ពហុ​ទស្សនៈ ពហុ​ជំនឿ ដែល​យើង​យល់​ថា គោលនយោបាយ​អាទិ​ភាព​​ក្នុង​ការ​រៀបចំ​រួម​មាន យុត្តិធម៌ សង្គម (​បំបាត់​ពុក​រលួយ​-​អភិវឌ្ឍ ន៍​សេដ្ឋកិច្ច​គ្រួសារ​…) វិស័យ​សុខា​ភិបាល វិស័យ​សិក្សាធិការ និង​អប់រំ វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​សង្គម ។​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ