ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ខ្លាំង​​​យ៉ាង​ខ្លាំង​​​លិចអស់​​ក្រុង​ប្រវត្តិសាស្ត្រ

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​ភ្លៀង​ធ្លាក់​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ធ្វើ​ឲ្យ​កំរិត​ទឹក​នៅ​ក្នុង​ទន្លេ​ «Irrawaddy» ឡើង​​ខ្ពស់​រហូត​លិច​ផ្ទះសម្បែង​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ជា​ច្រើន និង​មាន​លិចលង់​វត្ត​អារាម​ជា​ច្រើន​ទៀត​កាលពី​ថ្ងៃ​ទ​១២ មិថុនា​កន្លង​មក ។ របាយការណ៍​បាន​បញ្ជាក់​ថា…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​ភ្លៀង​ធ្លាក់​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ធ្វើ​ឲ្យ​កំរិត​ទឹក​នៅ​ក្នុង​ទន្លេ​ «Irrawaddy» ឡើង​​ខ្ពស់​រហូត​លិច​ផ្ទះសម្បែង​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ជា​ច្រើន និង​មាន​លិចលង់​វត្ត​អារាម​ជា​ច្រើន​ទៀត​កាលពី​ថ្ងៃ​ទ​១២ មិថុនា​កន្លង​មក ។

របាយការណ៍​បាន​បញ្ជាក់​ថា ​ទីក្រុង​ដែល​ទទួលផល​ប៉ះពាល់​ច្រើន​បំផុត គឺ​ទីក្រុង​ប្រវត្តិ​សាស្ត្រ​ «​កា​ពុក​ហ្គូ​» និង​ជា​ប្រភព​ទេស​ចេ​ណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ជាង​៦០០​គ្រួសារ​គ្មាន​ទីជម្រក ។ តាម​របាយការណ៍​ចុង​ក្រោយ​របស់​អាជ្ញា​ធរ​នៅ​ក្រុង​កា​ពុក​ហ្គូ​បាន​គូសបញ្ជាក់​ថា​ស្ថានភាព​ទឹក​នៅ​ក្នុង​ទន្លេ​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ ព្រោះ​ភ្លៀង​នៅ​បន្តធ្លាក់​ធ្វើ​ឲ្យ​ទឹក​នៅ​ជន​លិច ដោយ​ផ្ទះសម្បែង​របស់​ពលរដ្ឋ វត្ត​អារាម សាលារៀន និង​ហាង​ទំនិញ​ជាច្រើន​ទទួល​ការ​ខូចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ