ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​ដាក់​សន្លឹក​ឆ្នោត​​ផ្សែង​ហុយយ៉ាង​ខ្មួល​ខ្មាញ់

5 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉ា​ក់ ​៖​ អគ្គិភ័យ​ដ៏​អាថ៌​កំបាំង​មួយ កាលពី​ថ្ងៃ​ទី​១០​ មិថុនា​ បាន​ឆាប​ឆេះ​ឃ្លាំង​មួយ​​នៅ​ក្រុង​បា​ដា​ដ ដែល​ស្តុក​ទុកដោយ​​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​សភា កាល​ពី​​ថ្ងៃ​ទី​១២ ​ឧសភា ក៏​ប៉ុន្តែ​បណ្ដា​អ្នក​ទទួលខុសត្រូវ​អះអាង​ថា…

ប្រទេស​អ៊ីរ៉ា​ក់ ​៖​ អគ្គិភ័យ​ដ៏​អាថ៌​កំបាំង​មួយ កាលពី​ថ្ងៃ​ទី​១០​ មិថុនា​ បាន​ឆាប​ឆេះ​ឃ្លាំង​មួយ​​នៅ​ក្រុង​បា​ដា​ដ ដែល​ស្តុក​ទុកដោយ​​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​សភា កាល​ពី​​ថ្ងៃ​ទី​១២ ​ឧសភា ក៏​ប៉ុន្តែ​បណ្ដា​អ្នក​ទទួលខុសត្រូវ​អះអាង​ថា ​សន្លឹក​ឆ្នោត​ទាំងនោះ​ពុំ​ត្រូវ​ភ្លើង​ឆេះ​​ឡើយ ខណៈ​ការ​រាប់​សន្លឹក​ឆ្នោត​ជា​ថ្មី​ត្រូវ​បាន​គ្រោង​ធ្វើ​។

ក្រោយ​រយៈពេល​ច្រើន​ម៉ោង ភ្លើង​ដែល​ឆាបឆេះ​ក្នុង​ឃ្លាំង​ស្តុក​ទុក​សន្លឹក​ឆ្នោត នៃ​មណ្ឌលបោះឆ្នោតដ៏​ធំ​មួយ​នៅ​ក្រុង​បា​ដា​ដ ​ត្រូវ​ពន្លត់​។ ហើយ​​បណ្ដា​អ្នក​ទទួលខុសត្រូវ ប៉ុនប៉ង​និយាយ​សម្រាល​ពី​គ្រោះ​អគ្គិភ័យ​នេះ ដែល​ប្រភព​ពុំ​ទាន់​ដឹង​ក្នុង​ពេល​ភ្លាម​ៗ​។ ការ​បោះ​ឆ្នោត​សភា​អ៊ី​រ៉ា​ក់​នា​ខែឧសភា អាច​ឲ្យ​អ៊ីរ៉ា​ក់​បិទ​ទំព័រ​ក្រោយ​រយៈពេល​៣​ឆ្នាំ​នៃ​ការប្រយុទ្ធ​ប្រឆាំង​ពួក​ជី​ហា​ដ​ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក៏​ប៉ុន្តែ​ប្រជាជន​អ៊ី​រ៉ា​ក់ ហាក់​មិន​ច្បាស់​លើ​លក្ខណៈ​ត្រឹមត្រូវ សុចរិត​នៃ​ការ​បោះ​ឆ្នោត​នេះ​។

ក្រោយ​ការ​ប្រជុំ​ជា​ច្រើន​លើក ពុំ​អាច​ប្រព្រឹត្ត​ទៅ​បាន​ ព្រោះ​ខ្វះ​កូ​រ៉ូ​ម សភាចា​ស់អ៊ី​រ៉ា​ក់​ទី​បំផុត​អាច​ប្រជុំ​បាន ហើយ​គ្រោង​ឲ្យ​មានការ​រាប់​សន្លឹក​ឆ្នោត​ជា​ថ្មី ដោយ​ដៃ​ចាប់ពី​ថ្ងៃ​ទី​១៣ មិថុនា ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ